Connect with us

កីឡា

ល្បុក្កតោ​ជើងឯក​ជាតិ​ក្រសួងមហាផ្ទៃ​ឈរ​នៅ​លំដាប់​កំពូល​តារាង​

បានផុស

នៅ

​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជើងឯក​ជាតិ​ឆ្នាំ​២០២០ ដែល​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី២១ ខែមករា នោះ​បាន​បញ្ចប់​ហើយ​នៅ​យប់​ថ្ងៃអាទិត្យ​ទី​២៤ ខែមករា ឆ្នាំ២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​បណ្ឌិត​សភា​ចា​រ្យ ច័ន្ទ​ សារុន ប្រធាន​សហព័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា លោក​កែវ រ៉េមី អនុប្រធាន​ទី​១ លោក ហ៊ុល ប៊ុន​ថា អនុប្រធាន​ទី​២ លោក​ព្រឹទ្ធាចារ្យ សាន គឹមស៊ាន និង ព្រឹទ្ធាចារ្យ​គុន​ល្បុក្កតោ​ជា​ច្រើនរូប​ទៀត នៅ​សាលាសកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​គុន​ល្បុក្កតោ​ជើងឯក​ថ្នាក់​ជាតិ​នេះ វិញ្ញាសា​ដែល​ដាក់​ឲ្យ​ប្រកួត​មាន​ចំនួន១៨វិញ្ញាសា​ដែល​ក្នុងនោះ​វិញ្ញាសា​សម្ដែង​ទម្រង់​មេ​គុន​បុរស​នារី មាន​ចំនួន​១២វិញ្ញាសា និង​វិញ្ញាសា​ប្រយុទ្ធ​បុរស​មាន​៤​ប្រភេទ​ទម្ងន់ និង​នារី ២ប្រភេទ​ទម្ងន់ ។​

ឆ្លងកាត់​ការប្រកួត​រយៈពេល​៤​ថ្ងៃ ក្រុមកីឡា​គុន​ល្បុក្កតោ​ក្រសួងមហាផ្ទៃ ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ១ ដោយ​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​១៣ ក្នុងនោះ​មេដាយមាស​ចំនួន​៧​គ្រឿង និងមេដាយ​សំរិទ្ធ​ចំនួន៦គ្រឿង ។​

សាលា​គុន​ល្បុក្កតោ ​តារា​ជ ឈរ​នៅ​លំដាប់​លេខ​២ ដោយ​ប្រជែង​បាន​មេដាយមាស​ចំនួន៦គ្រឿង​និង​មេដាយប្រាក់​ចំនួន​១គ្រឿង ។ សាលា​គុន​ល្បុក្កតោ​ សុវណ្ណ​អង្គរ​នាគរាជ ស្ថិតនៅ​លំដាប់​លេខ​៣ដោ​យបាន​មេដាយមាស​៤​គ្រឿង និងប្រាក់​២គ្រឿង ។ សាលា​គុន​ល្បុក្កតោ​ ឌី​ភី​អេស​អេស​(DPSS) បាន​មេដាយមាស៣គ្រឿង និងមេដាយប្រាក់​២​គ្រឿង ។​ ចំពោះ​សាលា​គុន​ល្បុក្កតោ​ ខេ​ម​វើ​ល បាន​មេដាយមាស២ និង​សំរិទ្ធ ១ ។​ សាលា​គុន​ល្បុក្កតោ​ព្រះស៊ីសុវត្ថិ​(​ដំរី​ស​) បាន​មេដាយមាស១​និង​សំរិទ្ធ៤ សាលា​គុន​ល្បុក្កតោ ​គោកធ្លក​ បាន​មេដាយមាស១ មេដាយប្រាក់២ និងសាលា​គុន​ល្បុក្កតោ​លក្ខ​រ៉ៃ​យ៉ុង​ បាន​មេដាយមាស១ ។​

ចំណែក​សាលា​គុន​ចំនួន​១១ ប្រជែង​បានត្រឹមតែ​មេដាយប្រាក់ និងមេដាយសំរិទ្ធ​ប៉ុណ្ណោះ​ហើយក៏​មាន​សាលា​គុន​ចំនួន៥ផ្សេងទៀត គឺ​ពុំ​បា​នទទួល​មេដាយ​នៅក្នុង​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​នេះ​ទេ ។​

សូមបញ្ជាក់ថា ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ប្រចាំឆ្នាំ​២០២០មានសា​លា​គុន​ចំនួន២៤ ដែលមាន​ប្រតិភូ​គ្រូបង្វឹក​និង​កីឡាករ​ចំនួន​១៩៣​នាក់ មកពី​រាជធានី​-​ខេត្ត ចំនួន​១០​ចូលរួម​៕

អត្ថបទ ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៩ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៩ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម