Connect with us

កីឡា

សិង្ហបុរីដាក់ផែនការយុទ្ធសាស្ត្រ១០ចំណុច អភិវឌ្ឍបាល់ទាត់ ក្រោយមិនជោគជ័យនៅស៊ីហ្គេម

បានផុស

នៅ

សមាគម​​កីឡា​បាល់ទាត់​ប្រទេស​សិង្ហបុរី​ បាន​ប្រកាស​ពី​ផែន​ការ​យុទ្ធសាស្ត្រ​១០​ចំណុច​ ដើម្បី​កែ​លំអ​ក្រុម​បាល់ទាត់​អាយុ​ក្រោម ​២២/២៣​ឆ្នាំ ​របស់​ខ្លួន បន្ទាប់​ពី​បាន​ត្រួត​ពិនិត្យ​​ពី​​ការចូល​រួម​​ប្រកួត​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​ប្រទេស​កម្ពុជា​ ដោយ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
កីឡាករ U22 សិង្ហបុរី ខកចិត្តក្រោយចាញ់វៀតណាម នៅស៊ីហ្គេម ២០២៣ កាលពីខែឧសភា (រូបភាព CNA)

ខាង​ក្រោម​ជា​ផែន​ការ​យុទ្ធ​សាស្ត្រ​ ១០​ចំណុច​ ដែល​បាន​ដាក់​ចេញ​សម្រាប់​ត្រៀម​​កីឡា​ស៊ីហ្គេម​នា​ពេល​ខាង​មុខ​ទៀត។

១. ក្រុម​បាល់ទាត់​អាយុ​ក្រោម​២២/២៣​ឆ្នាំ​ ត្រូវ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ក្រុម​​បាល់ទាត់​ជម្រើស​ជាតិ​សិង្ហបុរី​ឈុត​ធំ ដែល​ដឹក​នាំ​ដោយ​គ្រូ​បង្គោល​ជម្រើស​ជាតិ។

២. កីឡា​ស៊ីហ្គេម​ត្រូវ​​ចាត់​ទុក​ជា​គម្រោង​២​ឆ្នាំ​ម្តង​​ ដែល​អនុញ្ញាត​ឲ្យ​មាន​ការ​អភិវឌ្ឍ​រយៈ​ពេល​យូរ​អង្វែង។

៣. បង្កើត​ផែន​ការ​អភិវឌ្ឍ​កីឡាករ​​ឯកត្តជន (ម្នាក់ៗ)។

៤. ក្រុម U22/23 ត្រូវ​ផ្តល់​អាទិភាពសម្រាប់​ព្រឹត្តិការណ៍​ប្រកួត​២​សំខាន់​​គឺ ការ​ប្រកួតកីឡា​ស៊ីហ្គេម និង​ការ​ប្រកួត​ជើង​ឯក​យុវជន​អាស៊ី​អាយុ​ក្រោម​២៣​ឆ្នាំ (AFC U23)។

៥. ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​ច្បាប់​ការ​ប្រកួត​លីគ​កំពូល​សិង្ហបុរី ​ដើម្បី​​បង្កើត​ចំនួន​ពេល​វេលា​​ឲ្យ​​កីឡាករ​អាយុ​ក្រោម​២២/២៣​ឆ្នាំ​​​​លេង​នៅ​លើ​ទី​លាន​បាន​ច្រើន។

៦. អនុវត្ត​និតីវិធីប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​អាទិភាព​របស់​ក្រុម U22/23 ដែល​មានពហុការ​ប្រកួត។

៧. ការ​រួម​បញ្ចូល​គ្នា​រវាង​ធាតុ​ផ្សំ​នៃ​ការ​កសាង​​ចិត្ត​សាស្ត្រ​ ស្មារតី និង​រៀប​ចំបុរេ​​​សកម្មភាព​ចាំ​បាច់មុន​ព្រឹត្តិការណ៍​ប្រកួត​ផ្លូវ​ការ។

៨. រៀបចំ​ផែន​ការ​របប​អាហារ​​​ឲ្យ​មាន​ប្រសិទ្ធភាព​​ទាំងការ​​គ្រប់​គ្រង​លើ​​របប​អាហារ និង​បង្កើន​អាហារូបត្ថម្ភ​ឲ្យ​​ឲ្យ​ស្រប​តាម​​​ស្តង់ដា។

៩. បង្កើត​ក្រុម​វិភាគស៊ីជម្រៅ​នៅ​កម្រិត​ជម្រើស​ជាតិ​ដើម្បី​ធ្វើ​ការវិភាគ​លើ​ដៃ​គូ​​​មុន​ការ​ប្រកួត វិភាគអំឡុង​ពេល​ប្រកួត​ និង​វិភាគ​ក្រោយ​ពេល​ប្រកួត​ដើម្បី​ស្វែង​រកចំណុច​ល្អ អាក្រក់​សម្រាប់​ធ្វើ​ការ​កែ​លំអ។

១០. ការ​ផ្ទៀង​ផ្ទាត់​ផ្នែក​​វេជ្ជសាស្ត្រ​ឲ្យ​បាន​ច្បាស់​លាស់​ចំពោះ​​​កីឡាករ​​ដែល​មាន​របួស​ស្នាម៕​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម