Connect with us

កីឡា

អត្ត​ព​លិ​ក​១០៤​នាក់ ​ចូលរួម​ប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជើងឯក​ថ្នាក់ជាតិ ​ប្រចាំឆ្នាំ​២០២០

បានផុស

នៅ

​​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០២១​នេះ បាន​ចាប់ផ្តើម​ការប្រកួត​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ ប្រចាំឆ្នាំ​២០២០ នៅ​វិមាន​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​។ ព្រឹត្តិការណ៍​នេះ រៀបចំឡើង​ដោយ​សហព័ន្ធ​ក្រោម​គម្រោង​ថវិកា​ឧបត្ថម្ភ​ឆ្នាំ​២០២០​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ចំរើន សុផល អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា ការ ប្រកួត​ជើងឯក​ឆ្នាំនេះ មាន​រយៈពេល​៥​ថ្ងៃ ដែល​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​២៨​ដល់​ថ្ងៃទី​៣១ ខែមករា ឆ្នាំ ២០២១​ដោយមាន​កីឡាករ​-​កីឡាការិនី​ចូលរួម​ចំនួន​១០៤​នាក់។​ ក្នុងនោះ កីឡាការិនី​៣១​នាក់ និង​កីឡាករ​៧៣​នាក់ មកពី​១២​ក្លិប​រួមមាន​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ព្រា​បស ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ ឌូ​វី ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ស្រុក​ថ្មគោល និង ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ឃុំ​ជ្រៃ ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ខេត្តសៀមរាប ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ក្រុង​កំពត ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​បញ្ញា​សាស្ត្រ​សាខា​ខាង លិច ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​NIC JEJU ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ស៊ូ​ស៊ូ ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​នាគរាជ​ចតុមុខ ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​ប​ញ្ញ​សាស្ត្រ និង​ក្លិប​កីឡា​តុង​ហ្គី​ល​ម៉ូ​ដូ​វិទ្យាល័យ​បាក់​ទូក​។​

លោក​បាន​បន្តថា សម្រាប់​ឆ្នាំនេះ​សហព័ន្ធ​បាន​ដាក់​វិញ្ញាសា​ប្រកួត​ជាច្រើន ដូចជា​វិញ្ញាសា​មេគុន​ឯកត្តជន បុរស​១​នាក់ និង​នារី​១​នាក់។ វិញ្ញាសា​សម្តែង​បច្ចេកទេស​ពិសេស (​តាម​ចង្វាក់​ភ្លើង​) ៖​បុរស​-​នារី​២​នាក់ កុមារ​ចំនួន​៣​នាក់ និង សម្តែង​ជា​ក្រុម​៤​នាក់។ ចំណែក​វិញ្ញាសា​ប្រយុទ្ធ​ឯក​ត្ត ជន​៖​ផ្នែក​នារី​ក្នុង​ប្រភេទ​ទម្ងន់ ៤៥ គីឡូក្រាម​, ទម្ងន់​៥០ គីឡូក្រាម ,​ទម្ងន់ ៥៥ គីឡូក្រាម ,​ទម្ងន់ ៦០ គីឡូក្រាម និង ប្រភេទ​ទម្ងន់​សេរី​។ ចំពោះ​ផ្នែក​បុរស មាន​ប្រភេទ​ទម្ងន់​៥៥​គីឡូក្រាម​, ទម្ងន់ ៦០ គីឡូក្រាម ,​ទម្ងន់ ៦៥ គីឡូក្រាម​, ទម្ងន់ ៧០ គីឡូក្រាម និង ប្រភេទ​ទម្ងន់​សេរី ហើយ​ផ្នែក​ប្រយុទ្ធ​ជា​ក្រុម​៖ កុមារ​អាយុ​១៤​ឆ្នាំ ៣​នាក់​៕

អត្ថបទ៖ ​វិ​សិទ្ធ

សូមចុចអាន៖ ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម ​ផលិត​ធនធានមនុស្ស​គ្រប់គ្រាន់​នឹង​ក្លាយជា​ចៅក្រម អាជ្ញាកណ្តាល​បន្តវេន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៧ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៧ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម