កីឡា
គ្រូទ័ពថា ប្រើក្បួនដាក់សម្ពាធទើបធ្វើឲ្យព្រះខ័នរាជស្វាយរៀងស៊ុតបាន២គ្រាប់ដើមវគ្គទី១
លោក ភា សុភ័ក្ត្រា គ្រូបង្វឹកក្រសួងការពារជាតិបានបង្ហាញពីចំណុចខ្វះខាតដែលបានហុចឱកាសឲ្យព្រះខ័នរាជស្វាយរៀងអាចស៊ុតបាន២គ្រាប់នៅដើមវគ្គទី១ក្នុងការប្រកួតសប្តាហ៍ទី១ នៃខេមបូឌានព្រីមៀរលីគ ថ្ងៃអាទិត្យ ទី៦ ខែសីហា ឆ្នាំ២០២៣។

លោកបានលើកឡើងក្រោយការប្រកួតថា នៅវគ្គទី១ ក្រុមរបស់លោកបានលេងលក្ខណៈដាក់សម្ពាធឆ្ពោះទៅរកតំបន់ប្រយុទ្ធរបស់ព្រះខ័នរាជស្វាយរៀងវិញ ប៉ុន្តែបែរជាធ្វើឲ្យកើតមានចន្លោះប្រហោងនៅតំបន់ការពារផ្តល់ឲ្យដៃគូបង្កើតឱកាស និងរកគ្រាប់បាល់បាន។
លោក សុភ័ក្ត្រា បាននិយាយថា ៖«ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំង ក្រៅពីមានរបៀបលេង និងផែនការលេងច្បាស់លាស់ កីឡាកររបស់ពួកគេមានសមត្ថភាពខ្ពស់ និងគ្រប់លក្ខណៈទាំងកីឡាករពូកែទាញ ញាក់ ប្រជែងបាល់លើ។ ជាពិសេសខ្សែប្រយុទ្ធមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទទួលបានលើក ដូច្នេះការប្រកួតជារឿងលំបាកសម្រាប់ក្រសួងការពារជាតិខ្លាំងមែនទែន»។

«ទោះជាយ៉ាងណា យើងបានព្យាយាមកែលំអនៅវគ្គទី២ដើម្បីឲ្យមានតុល្យភាព ជាពិសេសគឺផ្តោតលើតំបន់ការពារជាចម្បងដែលធ្វើឲ្យយើងអាចរក្សាកុំឲ្យកើតមានគ្រាប់បាល់បន្តទៀត និងបង្កើតឱកាសប្រយុទ្ធត្រឡប់វិញដែរ។ នេះជាបែបផែនដែលយើងបានធ្វើសម្រាប់៩០នាទី»។ លោកបានសង្កត់ធ្ងន់។
លោកបានបន្ថែមថា ៖«និយាយរួមទៅ នៅវគ្គទី១យើងមានបញ្ហានៅតំបន់ការពារ ដោយសារយើងព្យាយាមដាក់សម្ពាធលើគូប្រកួតឆ្ពោះទៅរកតំបន់ប្រយុទ្ធ ប៉ុន្តែបែរជារត់មកតំបន់ការពារវិញមិនទាន់ពេលវេលាដែលជាហេតុធ្វើឲ្យមានចន្លោះប្រហោង។ ចំណុចនេះបានធ្វើឲ្យព្រះខ័នរាជស្វាយរៀងអាចទទួលបានបាល់ចន្លោះខ្សែការពាររបស់យើង ហើយគេមានឱកាសលេងមកមុខលឿន។ ដូច្នេះចូលវគ្គទី២ យើងបានកែលំអចំណុចហ្នឹងដែលធ្វើឲ្យយើងមានលក្ខណៈប្រសើរ ប៉ុន្តែបើវាយតម្លៃជារួមគឺយើងមិនអាចដាក់សម្ពាធទៅលើតំបន់ប្រយុទ្ធបានទេ។ ទាំងអស់នេះហើយដែលជាចំណុចយើងត្រូវអភិវឌ្ឍបន្ថែមទៀត»។

ការប្រកួតនៅស្តាតចាស់គ្រាប់បាល់កើតឡើងក្នុងរយៈពេលចន្លោះ១៣នាទីដំបូង។ ខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber ជាអ្នករកបានគ្រាប់បាល់ទាំងពីរគ្រាប់ឲ្យព្រះខ័នរាជស្វាយរៀងគឺនៅនាទីទី៦ និងនាទី១៣ ខណៈនៅវគ្គទី២ ម្ចាស់ផ្ទះធ្វើបានល្អវិញ ប៉ុន្តែគ្មានគ្រាប់បាល់កើតឡើង៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


