កីឡា
ភ្នំពេញក្រោន ឡើងទៅវគ្គបន្ត ក្រោយឈ្នះ Young Elephants ៣-០ វគ្គជម្រុះបឋម AFC Cup
ក្រុមជើងឯកលីគកំពូលកម្ពុជា ភ្នំពេញក្រោន បានឡើងទៅកាន់វគ្គបន្ត បន្ទាប់ពីទទួលបានជ័យជម្នះលើក្រុមជើងឯកឡាវ Young Elephants ដោយលទ្ធផល ៣-០ ក្នុងវគ្គជម្រុះបឋមពានរង្វាន់ AFC Cup ឆ្នាំ២០២៣។

៣គ្រាប់របស់ភ្នំពេញក្រោនរកបានដោយកីឡាករបរទេស៣នាក់ផ្សេងគ្នាគឺខ្សែប្រយុទ្ធជប៉ុន Shintaro ស៊ុតប៉េណាល់ទីចូលនាំមុខ ១-០ នៅនាទីទី៥៨។ គ្រាប់ទី២ស៊ុតបានសម្រេចដោយខ្សែបម្រើជប៉ុន Yudai នៅនាទី៧៨ និងគ្រាប់ទី៣រកបានដោយខ្សែប្រយុទ្ធកូឡុំប៊ី Nieto នៅនាទី៩០-៣។ ចំណែក ក្រុមភ្ញៀវបានព្យាយាមលេងការពារច្រើន និងវាយបក ប៉ុន្តែមិនសូវមានប្រសិទ្ធភាពទេ។
នៅវគ្គបន្ទាប់ ភ្នំពេញក្រោន ត្រូវប្រកួតជាមួយក្លិប Tampines Rovers FC របស់សិង្ហបុរី នៅវគ្គ Play-off ដើម្បីរកក្រុមឡើងទៅវគ្គចែកពូលជើងឯកកម្រិតទី២ទ្វីបអាស៊ី AFC Cup ២០២៣៕

អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៥ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


