កីឡា
អបអរសាទរ ភ្នំពេញក្រោនបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Cebu FC ០-៣
ក្រុមបាល់ទាត់តំណាងឲ្យក្លិបកម្ពុជា ភ្នំពេញក្រោន បានបញ្ចប់កំណត់ត្រាមិនដែលចាញ់រយៈពេលប្រមាណ១៣ខែរបស់ក្រុមម្ចាស់ផ្ទះ Dynamic Herb Cebu FC នៃប្រទេសហ្វីលីពីន ដោយលទ្ធផល ០-៣ វគ្គសន្សំពិន្ទុក្នុងពូលនៃពានរង្វាន់ AFC Cup ឆ្នាំ២០២៣។

ការប្រកួតទាំងពីរវគ្គ ភ្នំពេញក្រោនធ្វើបានយ៉ាងល្អទាំងការគ្រប់គ្រងបាល់ ការដាក់សម្ពាធ និងសម្រុកទៅតំបន់គ្រោះថ្នាក់រហូតរកបាន៣គ្រាប់លើក្រុម DH Cebu FC។ ៣គ្រាប់របស់ភ្នំពេញក្រោនរកបានដោយខ្សែប្រយុទ្ធជប៉ុន Shintaro Shimizu នៅនាទីទី៤៣ គ្រាប់ទី២ដោយប្រធានក្រុម អ៊ន ចាន់ប៉ូលីន នៅនាទី៥៥ និងគ្រាប់ទី៣ដោយខ្សែប្រយុទ្ធកូឡុំប៊ី នៅនាទី Andres Nieto នៅនាទី៨៤។
ដោយឡែកក្រុមម្ចាស់ផ្ទះមិនអាចបំប៉ោងសំណាញ់ទីរបស់ភ្នំពេញក្រោនបាន បើទោះបីជាព្យាយាមលេងទម្រង់ការពារ និងវាយបកយ៉ាងណាក៏ដោយ។
តាមរយៈលទ្ធផលនេះ ភ្នំពេញក្រោនបានបញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Cebu FC ដែលមានរយៈប្រមាណ១៣ខែហើយ ប៉ុន្តែនៅពេលនេះស្គាល់បរាជ័យហើយ។
តារាងពិន្ទុបណ្ណោះអាសន្ននៅពូល F ភ្នំពេញក្រោនមាន៣ពិន្ទុ ស្មើជាមួយក្រុម Macarthur FC របស់ប្រទេសអូស្ត្រាលីបានយកឈ្នះក្រុម Shan United របស់មីយ៉ាន់ម៉ាដោយលទ្ធផល 0-៣ នៅក្រៅដី៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ