កីឡា
ក្រោយមកកម្ពុជា ប្រធាន IPCC ប្រកាសរកជើងខ្លាំង៨រូបទម្ងន់៧២គីឡូក្រាម
លោក Sasan Ghosairi ប្រធានក្រុមប្រឹក្សាកីឡាប្រយុទ្ធអាជីព «International Professional Combat Council (IPCC) បានប្រកាសស្វែងរកជើងខ្លាំងប្រដាល់ទម្ងន់៧២គីឡូក្រាម៨រូបដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ធំនៅខែវិច្ឆិកា បន្ទាប់ពីលោកបានមកមើលផ្ទាល់ក្នុងព្រឹត្តិការណ៍ប្រកួតរបស់ទូរទស្សន៍ថោនកាលពីចុងសប្តាហ៍កន្លងទៅ។

លោក Sasan បាននិយាយថា ៖«នៅពេលខ្ញុំអំពីសង្វៀនប្រដាល់ ខ្ញុំតែងតែនិយាយអំពីកីឡា និងការអភិវឌ្ឍ ព្រមទាំងមិត្តភាព និងកំណើនដែលស្ថិតនៅក្រោមដំបូងតែមួយ។ ទាំងនោះហើយដែលខ្ញុំហៅថា «ក្បាច់គុន»។
«ខ្ញុំមិនដែលនិយាយអំពីលុយទេ ពីព្រោះកេរ្តិ៍ឈ្មោះរបស់ខ្ញុំមិនមែនជាលុយ។ ខ្ញុំរៀបចំព្រឹត្តិការណ៍ប្រកួតទាំងអស់ និងជ្រើសរើសកីឡាករឆ្នើមៗដោយមិនមានការចុះកុងត្រាឡើយ។ បើលោកអ្នកជាអ្នកផ្គូផ្គង ឬជាអ្នករៀបចំកម្មវិធី ហើយបានឃើញសារនេះ លោកអ្នកប្រាកដជាដឹងថា បុគ្គលនេះជានរណា។ ប្រមូលផ្តុំគ្រប់កីឡាករ អ្នកគ្រប់គ្រង និងគ្រូបង្វឹកដោយសំដីរបស់ខ្ញុំ»។ លោកបានរៀបរាប់។

លោកបានបន្តថា ៖«នឹងនាំមកនូវព្រឹត្តិការណ៍ប្រកួតដ៏អស្ចារ្យមួយទៀតនៅតំបន់អាស៊ាន ហើយខ្ញុំកំពុងត្រៀមរៀបចំព្រឹត្តិការណ៍ធំមួយទៀតនៅតំបន់អាស៊ី។ ជាថ្មីម្តងទៀត ការប្រកាសជ្រើសរើសគឺបើកចំហរដល់គ្រប់កីឡាករទាំងអស់ទូទាំងពិភពលោកមកកាន់កម្មវិធីរបស់ខ្ញុំ»។
«ខ្ញុំកំពុងស្វែងរកកីឡាករទម្ងន់៧២គីឡូក្រាមឆ្នើមៗបំផុតចំនួន៨រូបសម្រាប់ព្រឹត្តិការណ៍ប្រកួតនៅខែវិច្ឆិកាខាងមុខ»។ សារបញ្ជាក់របស់លោក Sasan ប៉ុន្តែលោកនៅមិនទាន់ទម្លាយឲ្យដឹងពីប្រទេសណាដែលត្រូវរៀបចំព្រឹត្តិការណ៍ប្រកួតប្រជុំដោយជើងខ្លាំងទម្ងន់៧២គីឡូក្រាម៨រូបនោះទេ។

កាលពីចុងសប្តាហ៍នេះ លោក Sasan Ghosairi បានមកប្រទេសកម្ពុជាដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតដណ្តើមខ្សែក្រវាត់ IPCC អន្តរទ្វីបចំនួន៤គ្រឿងដែលកីឡាករកម្ពុជា៣រូបគឺ ផល សោភ័ណ្ឌ, ធឿន ធារ៉ា និង រឿង សោភ័ណ្ឌ ព្រមទាំងកីឡាករអាមេរិក Banasak Pawell បានក្លាយជាម្ចាស់ខ្សែក្រវាត់។
លោក Sasan ជាអ្នករៀបចំព្រឹត្តិការណ៍ប្រកួតអន្តរជាតិធំៗជាច្រើនមានដូចជា Mass Fight នៅប្រទេសចិនដែលមានស្តេចប្រដាល់ថៃ Buakaw។ គម្រោងការប្រកួតរវាងស្តេចប្រដាល់ហ្វីលីពីន Pacquiao ជាមួយកីឡាករ Buakaw នៅដើមឆ្នាំ២០២៤ ព្រមទាំងកីឡាករល្បីៗជាច្រើនទៀត៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៥ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


