កីឡា
កីឡាករបាល់បោះ៣រូបមានកិច្ចសន្យាពេញមួយជីវិតជាមួយNike
កីឡាបាល់បោះមានប្រជាប្រិយភាពខ្លាំងនៅសហរដ្ឋអាមេរិកដែលធ្វើឲ្យតារាឆ្នើម៣រូបទទួលបានកុងត្រាពេញមួយជីវីតជាក្រុមហ៊ុន Nike។ ក្រុមហ៊ុនមិនខ្លាចលើការចំណាយលុយដ៍ច្រើនសន្ធឹកសន្ធាប់ក្នុងការផ្តល់ឲ្យតំណាងផ្សព្វផ្សាយរបស់ខ្លួនពេញមួយជីវិតឡើយ។
ខាងក្រោមនេះជាកីឡាករបាល់បោះ៣រូបទទួលបានកុងត្រាពេញមួយជីវិត៖

១. កីឡាករ LeBron James
កីឡាករ LeBron James បច្ចុប្បន្នលេងឲ្យក្លិប Los Angeles Lakers បានក្លាយជាតំណាងផ្សព្វផ្សាយជាមួយ Nike តាំងពីមុនពេលចូលលេងបាល់បោះអាមេរិក NBA។ គាត់បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល៧ឆ្នាំ ជាមួយក្រុមហ៊ុនក្នុងឆ្នាំ ២០០៣ ដែលមានតម្លៃជាង ៩០ លានដុល្លារ។ ពេលនោះ មនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើក្រុមហ៊ុនហ៊ានចំណាយលុយយ៉ាងច្រើនដល់កីឡាករអាយុទើប១៨ឆ្នាំ ដែលមិនទាន់បានមានជំនាញនិងភាពល្បីល្បាញទៅវិញ។
យោងតាមលោក Kurt Badenhausen នៅទស្សនាវដ្តី Forbes ការលក់ស្បែកជើងដែលមានហត្ថលេខារបស់ LeBron James ទទួលបានប្រាក់ចំណូលប្រមាណ ៣៤០ លានដុល្លារនៅចន្លោះខែកុម្ភៈ ឆ្នាំ២០១៤ ដល់ខែមករា ឆ្នាំ២០១៥ ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកប្រាក់ចំណូលខ្ពស់បំផុតរបស់ក្រុមហ៊ុន។ ឆ្នាំ២០១៥ ភាពជាដៃគូរបស់ពួកគេកាន់តែមានភាពល្អប្រសើរ James បានចុះកិច្ចសន្យាពេញមួយជីវិតដែលមានតម្លៃប្រហែល១ពាន់លានដុល្លារ។

២. កីឡារ Michael Jordan
អតីតកីឡាករ Michael Jordan ជាកីឡាករបាល់បោះដំបូងដែលបានចុះហត្ថលេខាលើកិច្ចសន្យាពេញមួយជីវិតជាមួយក្រុមហ៊ុន។ លោកអាចរកប្រាក់ចំណូលបាន៥% ក្នុងការលក់ស្បែកជើងម៉ាក Jordan របស់ក្រុមហ៊ុន។ ឆ្នាំ ១៩៨៤ លោក Jordan បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Nike ដែលមានតម្លៃត្រឹមតែ ២.៥ លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំ។
រយៈពេល៤០ឆ្នាំជាមួយក្រុមហ៊ុនក្នុងនាមជាអត្តពលិក និងជាតំណាងផ្សព្វផ្សាយ លោកអាចរកបានប្រាក់ចំណូលប្រមាណ១.៨ ពាន់លានដុល្លារ។ ក្រុមហ៊ុនដំបូងឡើយបានព្យាករពីការលក់ស្បែកជើង Air Jordan ក្នុងទឹកប្រាក់ប្រមាណ៣លានដុល្លារប៉ុណ្ណោះ ប៉ុន្តែក្នុងឆ្នាំដំបូងក្រុមហ៊ុនអាចរកបានដល់ទៅ ១២៦ លានដុល្លារ ដោយសារឥទ្ធិពលរបស់លោក Michael Jordan។

៣. កីឡាករ Kevin Durant
Kevin Durant ជាកីឡាករបាល់បោះទី៣ ក្នុងក្របខណ្ឌបាល់បោះអាមេរិក NBA ដែលទទួលបានកុងត្រាពេញមួយជីវិតជាមួយក្រុមហ៊ុន Nike។ បច្ចុប្បន្នកីឡាករលេងឲ្យក្លិប Phoenix Suns។
កីឡាកររូបនេះបានចូលរួមជាមួយក្រុមហ៊ុនក្នុងឆ្នាំ២០១៤ ក្នុងកិច្ចព្រមព្រៀងរយៈពេល១០ឆ្នាំត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ ៣០០លានដុល្លារ និងមានកញ្ចប់ថវិកាចូលនិវត្តន៍៥០លានដុល្លារមុនពេលលោកទទួលបានកុងត្រាពេញមួយជីវិត។
រហូតដល់ពេលនេះ ក្រុមហ៊ុនមានកុងត្រាពេញមួយជីវិតជាមួយអត្តពលិក៤រូបប៉ុណ្ណោះគឺកីឡាករបាល់បោះ Michael Jordan, LeBron James Kevin Durant និងកីឡាករបាល់ទាត់ Cristiano Ronaldo៕


អត្ថបទ៖ ផា រតនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


