កីឡា
ជើងឯកស្វាយរៀងខាប់U18 រកឃើញ៤ក្រុមឡើងវគ្គ៨ក្រុមចុងក្រោយ
ការប្រកួតក្នុងវគ្គ១៦ក្រុមចុងក្រោយនៃពានរង្វាន់ជើងឯកយុវជនស្វាយរៀងខាប់អាយុក្រោម១៨ឆ្នាំ បានរកឃើញ៤ក្រុមឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយហើយគឺក្រុមយុវជនរមាសហែក ក្រុមយុវជនសាមគ្គី ក្រុមយុវជន BLUE GRAGON និងក្រុមពូប្រុស លីងគួយ។
ការប្រកួតនៅថ្ងៃសៅរ៍ ទី៧ ខែតុលា ក្រុមយុវជនរមាសហែកធ្វើបានល្អដោយបានទម្លាក់ក្រុមយុវជន Never Win ដោយលទ្ធផល ៤-០ នៅវគ្គចាញ់ធ្លាក់ ឈ្នះឡើង (វគ្គ១៦ក្រុមចុងក្រោយ) ខណៈ ក្រុមយុវជនសាមគ្គី បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីបានយកឈ្នះលើក្រុម United SEZ ដោយលទ្ធផលតឹងតែងបំផុត ១-០។
ចំពោះការប្រកួត២គូនៅថ្ងៃអាទិត្យ ទី៨ ខែតុលា ក្រុមយុវជន Blue Dragon បានយកឈ្នះលើក្រុម ត្នោតអេហ្វស៊ី ដោយលទ្ធផល ២-០ ហើយក្រុម ពូប្រុស លីងគួយ បានយកឈ្នះលើក្រុមយុវជន សសយក ស្រុកស្វាយទាប ដោយលទ្ធផល ០-៣។ ដូច្នេះក្រុម Blue Dragon និង ពូប្រុស លីងគួយ ដឹកដៃគ្នាទៅកាន់វគ្គ៨ក្រុមចុងក្រោយ។
ថ្ងៃសៅរិ៍ ទី៧ ខែតុលា ឆ្នាំ២០២៣
- គូទី១ ក្រុមយុវជនរមាសហែក ៤-០ ក្រុមយុវជន NEVER WIN
- គូទី២ ក្រុមយុវជនសាមគ្គី ១-០ ក្រុម UNITED SEZ


ថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០២៣
- គូទី១ ក្រុមយុវជន BLUE GRAGON ២-០ ក្រុមត្នោតអេហ្វស៊ី
- គូទី២ ក្រុមសសយក ស្រុកស្វាយទាប ០-៣ ពូប្រុស លីង គួយ


កម្មវិធីប្រកួតសប្តាហ៍ទី២ ៨ក្រុមទៀតត្រូវប្រជែង
ថ្ងៃសៅរិ៍ ទី២១ ឆ្នាំ២០២៣
- គូទី១ ម៉ោង៨:០០នាទីព្រឹក ព្រះខ័នរាជស្វាយរៀងU18 vs ដារ៉ូពិទូ SPORT FC
- គូទី២ ម៉ោង១៤:០០នាទីរសៀល M.S.T FC vs សាលាចំរើនសូនីតា
ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣
- គូទី១ វេលាម៉ោង៨:០០នាទីព្រឹក ក្រុមយុវជនសសយក ស្រុកកំពង់រោទិ៍ vs ត្រកួនទែក
- គូទី២ វេលាម៉ោង១៤:០០នាទីរសៀល ក្រុមយុវជន RED BULL vs យុវជនគគីរសោម
អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


