Connect with us

កីឡា

ម៉ារ៉ុក ព័រទុយហ្គាល់ អេស្ប៉ាញ ប្រកាសជាផ្លូវការដេញថ្លៃរួមគ្នាធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០

បានផុស

នៅ

ប្រទេស​ម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ បានប្រកាសជាផ្លូវការនូវការដេញថ្លៃរួមគ្នាដើម្បីធ្វើជាម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភពលោក ឆ្នាំ២០៣០ (FIFA World Cup 2030)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតមួយត្រូវបានចុះហត្ថលេខាដោយប្រធានសមាគមបាល់ទាត់​របស់​ប្រទេសទាំង៣ ក្នុងអំឡុងពេលកិច្ចប្រជុំមួយក្នុងទីក្រុង Rabat។ ប្រទេសទាំង៣ បានសន្យាថា ការប្រកួតនេះនឹងជាការបង្ហាញពីភាពចម្រុះនៃកីឡាបាល់ទាត់ និង​ជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសនានា និងបន្សល់ទុកនូវកេរដំណែលសង្គមដ៏រឹងមាំ​។

ពួកគេ​បានសន្យាថា ការប្រកួតនឹងត្រូវបានរៀបចំជាព្រឹត្តិការណ៍បង្រួមតូច ងាយស្រួល និងផ្តោតលើអ្នកគាំទ្រ ហើយនឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធអេកូបាល់ទាត់។

វាក៏ត្រូវបានកំណត់ថា​ ជា​ការ​ប្រកួត​ជើង​ឯក​ពិភព​លោកដំបូងគេដែលត្រូវបានរៀបចំឡើងនៅ​ទ្វីបជាច្រើន ដោយក្រុមប្រឹក្សារបស់ FIFA បានយល់ព្រមឱ្យអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ដេញថ្លៃជាបេក្ខភាពតែមួយគត់សម្រាប់ការប្រកួតឆ្នាំ២០៣០។

ដំណាក់កាលនៃការដេញថ្លៃរបស់អេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក នៅតែត្រូវការការយល់ព្រមពីសភា FIFA ហើយត្រូវឆ្លងកាត់ដំណើរការដេញថ្លៃដ៏ជោគជ័យ ទោះបីជាកិច្ចការទាំងពីរនេះត្រូវបានគេរំពឹងថានឹងមានលក្ខណៈផ្លូវការក៏ដោយ។

ការប្រកួតអបអរសាទរដ៏ពិសេសក៏នឹងត្រូវធ្វើឡើងនៅអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ដើម្បីប្រារព្ធខួប​១០០ឆ្នាំចាប់តាំងពីការប្រកួត FIFA World Cup លើកដំបូង​ធ្វើឡើងនៅអ៊ុយរូហ្គាយ ក្នុងឆ្នាំ១៩៣០។

ការសម្រេចចិត្តលើកីឡដ្ឋានដែលនឹងត្រូវប្រើជាផ្នែកមួយនៃការដេញថ្លៃក៏មិនទាន់ត្រូវបានគេ​ពិភាក្សា​ដែរ​។

ក្រោមដំណើរការដេញថ្លៃរបស់ FIFA សម្រាប់ការប្រកួត ជំហានបន្ទាប់គឺសម្រាប់សហព័ន្ធទាំង ៣ដើម្បីដាក់សំណើដេញថ្លៃនៅចុងខែក្រោយនេះ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ insideworldfootball.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម