Connect with us

កីឡា

អារ៉ាប៊ីសាអ៊ូឌីតជាប្រទេសតែមួយគត់ដេញថ្លៃធ្វើម្ចាស់ផ្ទះWorld Cup ឆ្នាំ២០៣៤

បានផុស

នៅ

គ្មានគូប្រជែង​ទេ អារ៉ាប៊ីសាអ៊ូឌីត បាន​ក្លាយ​ជា​ប្រទេស​តែមួយគត់ដែលដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​បាល់ទាត់​ជើង​ឯក​ពិភព​លោក ​ឆ្នាំ​២០៣៤ (FIFA World Cup 2034)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធ​កីឡា​បាល់ទាត់​ពិភព​លោក (FIFA) បានកំណត់​ឲ្យ​ប្រទេស​​នៅ​ទ្វីប​អាស៊ី និងអូសេអានី​ប៉ុណ្ណោះ​មាន​សិទ្ធិ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ដែល​កាល​បរិច្ឆេទ​កំណត់​ដេញ​ថ្លៃ​ត្រឹម​ទី​៣១ ខែ​តុលា ឆ្នាំ​២០២៣ ហើយ​មាន​តែ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត មួយ​គត់​បាន​ប្រកាស​​ដេញថ្លៃ។

​ដើម​​ឡើយ​ប្រទេសអូស្ត្រាលី​ចាប់​អារម្មណ៍​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ឆ្នាំ​២០៣៤ ប៉ុន្តែ​កាល​ពី​ថ្ងៃ​អង្គារ៍​បាន​និយាយ​ថា ខ្លួន​មិនបង្ហាញការដេញថ្លៃ​នោះទេ​ ដោយទុកអារ៉ាប៊ីសាអ៊ូឌីត ជាបេក្ខភាពតែមួយគត់។ ការ​មិន​ចូល​រួម​ដេញ​ថ្លៃ​របស់​អូស្ត្រាលី បន្ទាប់​ពី​ប្រទេស​នៅ​តំបន់​អាស៊ាន​មាន​ឥណ្ឌូណេស៊ី​ជា​ដើម​ក៏​​បាន​ដក​ខ្លួន។

ប្រធានសមាគមបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីត លោក Yasser Al Misehal បាននិយាយថា សហព័ន្ធ​បាន​ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការបំពេញលក្ខខណ្ឌទាំងអស់របស់ FIFA សម្រាប់សិទ្ធិធ្វើម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោក។

«សមាជិកទាំងអស់នៃគ្រួសារបាល់ទាត់អារ៉ាប៊ីសាអ៊ូឌីតកំពុងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីសម្រេច​ក្តីសុបិនរបស់​ប្រជា​ជន​អារ៉ាប៊ីសាអ៊ូឌីត​ក្នុងការទស្សនា​បាល់​ទាត់​ពិភព​លោក​​ក្នុង​ប្រទេសរបស់​ខ្លួន​ជា​លើកដំបូង។ យើងជឿជាក់លើថាមពលដ៏អស្ចារ្យនៃកីឡាបាល់ទាត់ដើម្បីបំផុសគំនិតដល់មនុស្សជំនាន់ក្រោយ។ យើងសង្ឃឹមថា World Cup 2034 រួមចំណែកដល់ការអភិវឌ្ឍ​បាល់ទាត់​ទូទាំងពិភពលោក»។

FIFA បានបញ្ជាក់ផងដែរថា ការបញ្ជាក់តែមួយគត់នៃការចាប់អារម្មណ៍​ធ្វើជាម្ចាស់ផ្ទះ World Cup ឆ្នាំ២០៣០ គឺមកពីប្រទេសម៉ារ៉ុក ព័រទុយហ្គាល់ និងអេស្ប៉ាញ ដែលមានអ៊ុយរូហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ធ្វើម្ចាស់ផ្ទះ​រៀបចំ​ការប្រកួតអបអរសាទរ នៅថ្ងៃបើកឆាក។

កាលពីថ្ងៃទី៤ ខែតុលា FIFA បានប្រកាស​ពី​ការដេញថ្លៃរួមគ្នារបស់ប្រទេសម៉ារ៉ុក អេស្ប៉ាញ និងព័រទុយហ្គាល់ ​ដើម្បី​ធ្វើ​ម្ចាស់ផ្ទះ​ឆ្នាំ២០៣០៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ reuters.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម