Connect with us

កីឡា

ក្រៅពី M10 និង CR7 មានកីឡាករម្នាក់ទៀត ត្រៀមបំបែកកំណត់ត្រា បង្ហាញខ្លួនច្រើនលើកបំផុតនៅ World Cup

បានផុស

នៅ

នៅព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ២០២៦ នឹងមានកីឡាករបាល់ទាត់ ៣ នាក់ បំបែកកំណត់ត្រា ក្លាយជាកីឡាករបង្ហាញខ្លួនច្រើនលើកបំផុត ពោលគឺចំនួន ៦ លើក ក្នុងប្រវត្តិសាស្ត្របាល់ទាត់ជើងឯកពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Cristiano Ronaldo និង Lionel Messi

ជាការពិត អ្នកគាំទ្រទូទាំងពិភពលោក ប្រាកដជាបានដឹងរួចហើយ អំពី Cristiano Ronaldo និង Lionel Messi ដែលបច្ចុប្បន្នបានក្លាយជាកីឡាករ បង្ហាញខ្លួនច្រើនលើកបំផុតនៅ World Cup ពោល គឺចំនួន ៥ ដងដូច​គ្នា។ យ៉ាងណា ប្រសិនបើកីឡាករកំពូលទាំង ២ បង្ហាញខ្លួននៅ World Cup 2026 ខាងមុខមួយទៀត នោះពួកគេនឹងបង្ហាញខ្លួនជាលើកទី ៦ លើកនៅក្នុងប្រវត្តិសាស្ត្រ។

ទោះបីជាយ៉ាងណា នៅមានកីឡាករម្នាក់ទៀត ដែលមិនសូវមានគេលើកយកមកនិយាយច្រើន គឺអ្នកចាំទីរបស់ក្រុមជម្រើសជាតិ ម៉ិកស៊ិក កីឡាករ Guillermo Ochoa ក៏បង្ហាញខ្លួនបាន ៥ លើកផងដែរ។ អ្នកចាំទីវ័យ ៤០ ឆ្នាំរូបនេះ នឹងបំបែកកំណត់ត្រាបង្ហាញខ្លួនបានចំនួន ៦ លើកនៅ World Cup ដូចប្រធានក្រុមជម្រើសជាតិ អាហ្សង់ទីន និង ប្រធានក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ដែរ ប្រសិនបើរូបគេបង្ហាញខ្លួននៅ World Cup 2026 មួយលើកទៀត។

កីឡាករ Guillermo Ochoa

គួរបញ្ជាក់ ថា បច្ចុប្បន្នមានតែកីឡាករ ៣ នាក់នេះប៉ុណ្ណោះ ដែលបង្ហាញខ្លួនបានច្រើនលើកជាងគេបំផុតនៅ World Cup។ ពួកគេទាំង ៣ នាក់ សុទ្ធតែបានចាប់ផ្តើមលេង World Cup ដំបូងពីឆ្នាំ ២០០៦ ដូចគ្នា ដែលគិតមកដល់បច្ចុប្បន្នបង្ហាញខ្លួនសរុបបានចំនួន ៥ លើក និងត្រៀមបង្ហាញខ្លួនលើកទី ៦ នៅ World Cup 2026៕

រូបភាព

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម