កីឡា
FIFA កែប្រែច្បាប់សំខាន់ៗ ៤ នៅ World Cup 2026 កាត់បន្ថយការពន្យារពេលរបស់កីឡាករ
FIFA និង គណៈកម្មាធិការសមាគមបាល់ទាត់អន្តរជាតិ (IFAB) បានប្រកាសកែប្រែច្បាប់បាល់ទាត់មួយចំនួន ដែលនឹងចាប់ផ្តើមអនុវត្តនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក (FIFA World Cup 2026)។

ការសម្រេចនេះត្រូវបានអនុម័តនៅកិច្ចប្រជុំប្រចាំឆ្នាំរបស់ IFAB នៅប្រទេស វែលស៍ មុនការប្រកួតបាល់ទាត់ជើងឯកពិភពលោកឆ្នាំ ២០២៦ ដែលនឹងរៀបចំដោយ សហរដ្ឋអាមេរិក, កាណាដា និង ម៉ិកស៉ិក ចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៦។
ច្បាប់ទី ១ ដែលត្រូវបានកែប្រែ គឺ កីឡាករនឹងមិនត្រូវបានផ្តល់កាតលឿងទៀតទេ ប្រសិនបើពួកគេបង្ករកំហុស ហើយក្រុមរបស់ពួកគេរកគ្រាប់បាល់បាន បន្ទាប់ពីអាជ្ញាកណ្តាលអនុញ្ញាតឱ្យបន្តលេង ដោយសារបាល់ចំណេញ។

ច្បាប់ទី ២ គឺ អាជ្ញាកណ្តាលនឹងប្រើ ការរាប់ថយក្រោយ ៥ វិនាទី ដើម្បីកាត់បន្ថយការពន្យារពេល នៅពេលបោះបាល់ចូល និងបាល់ទាត់ចេញពីទី។ ប្រសិនបើកីឡាករដាក់បាល់លេងមិនទាន់ពេលវេលា នោះក្រុមប្រឆាំងនឹងទទួលបានបាល់នោះមកកាន់កាប់ជំនួសវិញ។

ច្បាប់ទី ៣ គឺត្រូវបានរឹតបន្តឹងជាងមុនលើការប្តូរកីឡាករ និងការរងរបួសរបស់កីឡាករនៅលើទីលាន។ កីឡាករដែលត្រូវបានប្តូរចេញត្រូវចាកចេញពីទីលានក្នុងរយៈពេល ១០ វិនាទី បើមិនដូច្នោះទេ ការចូលរបស់កីឡាករជំនួសអាចត្រូវពន្យារពេល ១ នាទី។ ចំណែកកីឡាករដែលមិនអាចប្រកួតដោយសាររបួស ត្រូវតែចាកចេញពីទីលាន ហើយត្រូវស្ថិតនៅក្រៅទីលានយ៉ាងហោចណាស់ ១ នាទី បន្ទាប់ពីអាចចាប់ផ្តើមការប្រកួតបានឡើងវិញ។

ច្បាប់ទី ៣ គឺ ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្តាល (VAR) នឹងមានអំណាចពិនិត្យបន្ថែមទៀតលើការពិនិត្យឡើងវិញអំពីកំហុសពាក់ព័ន្ធនឹង កាតលឿងទីពីរ និង ការផ្តល់បាល់ជ្រុងខុសដោយអាជ្ញាកណ្តាល។

ច្បាប់បាល់ទាត់ដែលបានធ្វើបច្ចុប្បន្នភាព នឹងចូលជាធរមាននៅថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៦ នេះ។ អ្នករៀបចំច្បាប់បាល់ទាត់បាននិយាយថា ការកែប្រែទាំងនេះមានគោលបំណងធ្វើឱ្យការប្រកួត លឿនជាងមុន យុត្តិធម៌ជាងមុន និងមានស្តង់ដារស្មើគ្នាទូទាំងពិភពលោក៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Africa News
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


