Connect with us

កីឡា

អេ អាំម៉ារីន មិននឹក​ស្មាន​ថា ខ្លួនទទួលបានជោគជ័យទាំងវ័យក្មេង

បានផុស

នៅ

កីឡាករ អេ អាំម៉ារីនភូថង មិន​នឹក​ស្មាន​​​​ខ្លួន​ឯង​​ទទួល​បាន​ជោគជ័យ​លើ​អាជីព​ប្រដាល់​គុន​ខ្មែរ​បាន​យ៉ាង​លឿន​ទាំង​វ័យ​ក្មេង បន្ទាប់​ពី​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលីឈ្នះ​​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក និង​ទទួល​បាន​រង្វាន់​រថយន្ត​១គ្រឿង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ពេល​​ត្រឡប់​មក​ដល់​កម្ពុជា​កាល​ពី​រសៀល​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ឆ្នាំ​២០២៣ អេ អាំម៉ារីន បាន​រៀប​រាប់​ថា ៖«កាល​ពី​តូច ក្តី​ស្រមៃ​របស់​ខ្ញុំ​គឺ​ចង់​ដូច​ប៉ា ទៅ​ណា​មក​ណា គេ​ស្គាល់​ គេ​ហៅ​គាត់​រហូត តែ​ពេល​នេះ ខ្ញុំ​អត់​នឹកស្មាន​ថា ខ្លួន​ឯង​បាន​ដល់​ថ្នាក់​ហ្នឹង»។

រៀប​រាប់​ពី​ការ​ប្រកួត​នៅ​អូស្ត្រាលី កូន​ប្រុស​របស់​លោក អេ ភូថង បាន​​លើក​ឡើង​ថា ៖«ទៅ​អូស្ត្រាលី​លើក​នេះចំណេញ​ច្រើន។ យើង​បាន​ផ្សព្វផ្សាយ​គុន​ខ្មែរ​ឲ្យ​គេ​ស្គាល់​​ច្រើន ចែក​រំលែក​ពី​បច្ចេកទេស​គុន​ខ្មែរ។ និយាយ​រួម​គេ​ស្គាល់​គុន​ខ្មែរ​ច្រើន​ជាង​មុន»។

ពេល​សួរ​ពី​ដៃ​គូ​ដែល​រូប​គេ​វាយ​ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​២ ប្អូន​ប្រុស​របស់ ម៉ឺន មេឃា បាន​និយាយ​ថា ៖«គាត់​ (Clinton) ល្អដៃ ល្អ​ទាត់​ជើង គាត់​ទាត់​កាត់​ខ្ញុំ​រហូត។ គាត់​ជា​ជើង​ខ្លាំង​នៅអូស្ត្រាលី។  ពេល​ខ្ញុំ​វ៉ៃ​ជា​មួយ​គាត់​ចប់​ភ្លាម  មាន​គេ​ប្រាប់​ខ្ញុំ​ថា គាត់​ជា​ជើង​ខ្លាំង​លេខ១​​នៅ​អូស្ត្រាលី»។

ជា​មួយ​គ្នា​នេះ អេ អាំម៉ារីន បាន​អរគុណ​ដល់​ប្រជា​ពល​រដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី​​ដែល​បាន​គាំទ្រ លើក​ទឹក​ចិត្ត និង​ជួយ​​គ្រប់​បែប​យ៉ាង​​ធ្វើ​ឲ្យ​បេសកកម្ម​​នៅទី​នោះ​លើក​នេះ​ទទួល​បាន​ជោគជ័យ​លើស​ពី​ការ​រំពឹង​ទុក។

កីឡាករ​បាន​និយាយ​ថា ៖«បង​ប្អូន​ខ្មែរ​នៅ​អូស្ត្រាលី ខ្ញុំ​សូម​អរគុណ​ជា​ពិសេស​ខ្លាំង​មែន​ទែន។ ពេល​យើង​ទៅ​ដល់​ពួក​គាត់​ផ្តល់​ភាព​កក់​ក្តៅ​ខ្លាំង។ ពួក​គាត់​ជួយ​យើង​រហូត​ ដូចម្ហូប យើង​អស់ គាត់​ទិញ យើ​ង​អស់ គាត់​ទិញ។ ព្រលឹម​​ឡើង​អត់​ទាន់​ គាត់​នាំ​យើង​ទៅញាំ​អី​ភ្លាមៗ»។

កីឡាករ​វ័យ​២០​ឆ្នាំ​រូប​នេះ​បាន​ប្តេជ្ញា​ចិត្ត​ថា ទាំង​នៅ​ពេល​នេះ និង​ពេល​ខាង​មុខ រូប​គេ​នឹង​ខិត​ខំ​​ហ្វឹក​ហាត់​​​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បំពេញ​គោល​ដៅ​របស់​ខ្លួន​ដែល​ចង់​ជួប​ប្រកួត​ជា​មួយ​ជើង​ខ្លាំង​​ៗ​​ ជា​ពិសេស​ដើម្បី​ផ្សព្វផ្សាយ​ និង​ពង្រីក​សក្តានុពល​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ។

នេះ​ជា​ខ្សែ​ក្រវាត់​​លើក​ដំបូង​សម្រាប់​ អេ អាំម៉ារីន ដែល​ទទួល​បាន​ក្នុង​អាជីព​ប្រដាល់​ក្នុង​វ័យ​ទើប​ឈាន​ដល់​២០​ឆ្នាំ និង​ទទួល​បាន​រង្វាន់​រថយន្ត​ថ្មី​១​គ្រឿង ប៉ុន្តែ​​កាល​ពី​ឆ្នាំ​២០២១ រូប​គេ​បាន​ឈ្នះ​ជើង​ឯក​នៅ​សង្វៀន​ហង្សមាស​ដោយ​ទទួល​ពាន​ និង​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ​អាមេរិក៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា១៦ នាទី មុន

មុនប៉ះបឹងកេតថ្ងៃអាទិត្យនេះ ភ្នំពេញក្រោនមិនទាន់ចាញ់ក្នុងជើងទី២

ព័ត៌មានជាតិ៤១ នាទី មុន

ស្ពានអាកាសព្រះមុនីវង្ស​ សាងសង់បញ្ចប់មុនផែនការ ​ត្រៀមធ្វើពិធីតភ្ជាប់​ដើមសប្ដាហ៍ក្រោយ​

ព័ត៌មានជាតិ៥២ នាទី មុន

ក្រុមហ៊ុន Vietjet នឹងបើកដំណើរការសេវាកម្មហោះហើរប្រចាំថ្ងៃទីពីរ ទៅ ចិន ត្រឹមតែពីរខែប៉ុណ្ណោះ ដោយពង្រីកបណ្ដាញជើងហោះហើរវៀតណាម-ចិន

ព័ត៌មានជាតិ៥៦ នាទី មុន

តើលំដាប់ថ្នាក់ឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជាមានប៉ុន្មានថ្នាក់?

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ជម្លោះប្រទេស ទាញទម្លាក់សេដ្ឋីមានជាងគេ អ៊ុយក្រែន របូតទ្រព្យអស់គ្មានសល់នៅទឹកដី រុស្ស៊ី

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

ក្មេងស្រីហ្វីលីពីន-កូរ៉េ ដែលត្រូវសេដ្ឋីឌូបៃយកទៅចិញ្ចឹម ពេលនេះមានស្ថានភាពបែបណាហើយ?

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

លេចមុខតួឯកប្រុសក្នុងរឿង “កងដៃចាំស្នេហ៍” ស្នាងភ្នួស​ សុំឲ្យគ្រប់គ្នាអហោសិកម្ម

ចរាចរណ៍៦ ថ្ងៃ មុន

ករណី​បុករះ​ស្លាប់​៤នាក់​នៅ​ស្ពាន​អាកាស​ឫស្សី​កែវ​ មាន​ម្នាក់​ជា​និស្សិត​ពូកែ​ជំនាញ​ស្ថាបត្យកម្ម និង​នគរូបនីយវិទ្យា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jetstar មួយគ្រឿង បុកគ្នាជាមួយរថយន្តសន្តិសុខអាកាសយាដ្ឋាន

ព័ត៌មានជាតិ៦ ថ្ងៃ មុន

គម្រោង​ទឹកស្អាត​ធំបំផុត​ចាយ​ទុនជាង ១០០ លាន​​ដុល្លារ​នៅ​បាក់ខែង ​គ្រោង​​ចាប់ផ្តើម​សាងសង់​

Sokha Hotels

ព័ត៌មានពេញនិយម