បើតាមការឲ្យដឹងពី លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានឲ្យដឹងថា អ្នកដែលអាចធ្វើជាមន្ត្រីគណៈកម្មការប្រកួតបាន មានតែអ្នកបានចូលរួមវគ្គបណ្តុះបណ្តាល។
លោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា តំណាងឲ្យលោក ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡា បាល់បោះកម្ពុជា ក្នុងឱកាសអញ្ជើញចូល រួមបិទវគ្គសិក្ខាសាលាបាល់បោះ បានមាន ប្រសាសន៍ថា សិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលយកធ្វើជាមន្ត្រីគណៈ កម្មការនានា ដូចជាការប្រកួតសិស្សនិស្សិត វិទ្យាល័យ និងការប្រកួតថ្នាក់ជាតិ ដើម្បីត្រៀមចូលរួមជាធ្វើមន្ត្រីព្រឹត្តិការណ៍ការប្រកួតកីឡាSEA GAMES ២០៣២ លើកទី៣២នៅប្រទេសកម្ពុជា។ ចំពោះអ្នកមិនបានចូលរួមវគ្គបណ្តុះបណ្តាលមិនអនុញ្ញាត ឲ្យធ្វើជាមន្ត្រីគណៈកម្មការប្រកួតឡើយ។
លោក អ៊ុក សិទ្ធិ ជាតិបន្តថា នៅពេលរៀនយើងអនុវត្តលើទីលាន ហើយបន្ទាប់ពីចប់រៀនត្រូវអនុវត្តនៅក្នុងការប្រកួតថែមទៀត។ ជាដំបូងនេះ យើងនឹងឲ្យអនុវត្តនិងធ្វើការប្រកួតក្នុងសិស្សបឋម។លោកអនុប្រធានបានបញ្ជាក់ថា សម្រាប់មន្ត្រីគណៈកម្មការកម្រិតខ្ពស់ត្រូវអនុញ្ញាតការប្រកួតកម្រិត ខ្ពស់ទៀតដូចជាការប្រកួតកីឡាជាតិ និងការប្រកួតលីកបាល់បោះធ្វើដូចនេះដើម្បីបង្កើនសមត្ថភាពឲ្យកើនឡើង ដូច្នេះយើងរៀនហើយត្រូវអនុវត្ត។
លោកបន្តថា ដើម្បីឲ្យកីឡាបាល់បោះមានការរីក ចម្រើនខ្លាំងត្រូវមានការសហការជាមួយសាលារៀន វិទ្យាល័យ សកលវិទ្យាល័យ ដែលជាសកម្មភាពអភិវឌ្ឍវិស័យបាល់ បោះនៅកម្ពុជា ឲ្យកាន់តែមានការរីកចម្រើនចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការឆ្ពោះ ទៅរកការទទួលបានជោគជ័យសម្រាប់ការប្រកួត SEA GAMES ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។
លោក ដួង ឌីម អគ្គលេខាធិការរងសហ ព័ន្ធ និងអ្នកសម្របសម្រួលវគ្គ បានប្រាប់ ឲ្យដឹងថា វគ្គបណ្តុះបណ្តាលលេខាតុប្រកួតនិងមន្ត្រីស្ថិតិកីឡាបាល់បោះ២០២០ ចាប់ ផ្តើមដំណើរការចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧ ឆ្នាំ២០២១ ដោយប្រើប្រាស់ថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា។ ឆ្លងកាត់ការសិក្សារយ:ពេល៥ថ្ងៃ សិក្ខា សាលាទទួលបានលទ្ធផល មាននិទ្ទេសល្អចំនួន១៨ ភាគរយ និទ្ទេសល្អមធ្យមមានចំនួន៧០ភាគរយ និងនិទ្ទេសមធ្យមមានចំនួន១២ភាគរយក្នុងចំណោមសិក្ខាកាមចូលរួមចំនួន ២៦នាក់៕
អត្ថបទ៖ វិសិទ្ធ
សូមចុចអាន៖ អត្តពលិក៤៨នាក់ ចូលរួមការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០