Connect with us

កីឡា

នរណា​ខ្លះ​ជា​ជើង​ខ្លាំង​ក្នុង​ទម្ងន់ Flyweight ដែល​នារី​ខ្មែរ​-​អាមេរិក សុ​វណ្ណា​រី ចង់​ក្លាយជា​ជើងឯក​?

បានផុស

នៅ

​កីឡាការិនី​ខ្មែរ​-​អាមេរិក អែម សុ​វណ្ណា​រី ចង់​ក្លាយជា​កីឡាការិនី​ទី​១​ដែល​ឈ្នះ​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ Flyweight នៅ​ស្ថាប័ន​ប្រដាល់ ONE Championship​។

បច្ចុប្បន្ននេះ ONE មាន​កីឡាការិនី​៤​នាក់​ប៉ុណ្ណោះ​ដែលជា​ជើងឯក​ពិភពលោក​។ កីឡាការិនី​ចិន Xiong Jing Nan ជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ទម្ងន់ Strawweight​។ កីឡាការិនី​សិង្ហ​បុរី Angela Lee ជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ទម្ងន់ Atomweigh​។ កីឡាការិនី​ប្រេ​ស៊ី​ល Allycia Hellen Rodricues ជា​ជើងឯក​មួយ​ថៃ​ពិភពលោក​ទម្ងន់ Atomweight និង​កីឡាការិនី​អាមេរិក Janet Todd ជា​ជើងឯក​ឃី​ក​បុក​សី​ង​ពិភពលោក​ទម្ងន់ Atomweight​។

អែម សុ​វណ្ណា​រី ប្រកួត​នៅក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ​ពី​៥៧​ទៅ​៦០​គីឡូក្រាម ខណៈ​ការប្រកួត​ចុងក្រោយ​ជាមួយ​កីឡាការិនី​កូរ៉េខាងត្បូង Choi Yeong Yun ក្នុង​ប្រភេទ​ទម្ងន់​កំណត់ (CATCH WEIGHT) គឺ​៦២.៥​គីឡូក្រាម​។

បន្ទាប់ពី​ទទួលបាន​ជ័យជម្នះ​លើ​កីឡាការិនី​កូរ៉េខាងត្បូង​ក្នុង​ទឹក​ទី​២ អែម សុ​វណ្ណា​រី បាន​ប្រាប់ថា គោលបំណង​ធំ​របស់​នាង​នាពេលខាងមុខ​គឺ​ចង់​ក្លាយជា​ជើងឯក​ពិភពលោក​ម្នា​ក់នៅ ONE​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សុ​វណ្ណា​រី បាន​និយាយថា «​ខ្ញុំ​ចង់​ក្លាយជា​កីឡាការិនី​ទី​១​ដែល​បាន​ក្លាយជា​ជើងឯក​គុន​ចម្រុះ​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ Flyweight»​។

សម្រាប់​ប្រភេទ​ទម្ងន់ Flyweight មិនទាន់មាន​ជើងឯក​ពិភពលោក​ឡើយ​សម្រាប់​ផ្នែក​នារី​នៅ ONE​។ តើ​មាន​កីឡាការិនី​ណាខ្លះ​ដែលជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​នេះ​?

​មែនទែនទៅ មិនមាន​កីឡាការិនី​ច្រើន​ទេ​ដែល​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​នេះ​។ ភាគច្រើន​កីឡាការិនី​វ៉ៃ​ក្នុង​ប្រភេទ​ទម្ងន់​ចន្លោះ​ពី​៥០​ទៅ​៥៣​គីឡូក្រាម​ប៉ុណ្ណោះ​។​

ក្នុង​ទម្ងន់​ចន្លោះ​ពី​៥៦​គីឡូក្រាម​ឡើងទៅ​៦០​គីឡូក្រាម​មាន​ដូច​ដូចជា កីឡាការិនី​កូរ៉េខាងត្បូង Choi Yeong Yun មាន​ប្រវត្តិ​ប្រកួត​៤​ដង​ក្នុងនោះ​ឈ្នះ​២ និង​ចាញ់​២​។ នាង​ធ្លាប់​ប្រកួត​នៅ ONE បាន​ពីរដង ប៉ុន្តែ​ចាញ់​ទាំង​ពីរដង​។ ប្រកួត​ចុងក្រោយ​ចាញ់ អែម សុ​វណ្ណា​រី ក្នុង​ទឹក​ទី​២​។

កីឡាការិនី​ប្រេ​ស៊ី​ល Rayane Marques Bastos អាច​ចាត់ទុកថា​ជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ទម្ងន់ Flyweight នេះ បន្ទាប់ពី​ប្រកួត​៥​ដង​គឺ​ឈ្នះ​៤ និង​ស្មើ​១​ដោយ​មិនទាន់​ស្គាល់​បរាជ័យ​សោះ​។ យ៉ាងណា​នាង​ប្រកួត​នៅ ONE ទើបបាន​១​ដង​ប៉ុណ្ណោះ​ដោយ​ទទួលបាន​ជ័យជម្នះ​គឺ​លើ សុ​វណ្ណា​រី​។

អ្នកលេង​គុន​ចម្រុះ​សិង្ហ​បុរី Tiffany Teo អាច​ចាត់ទុកថា​ជា​ជើង​ខ្លាំងជាងគេ​នៅក្នុង​ប្រភេទ​ទម្ងន់​នេះ ពីព្រោះ​នាង​មាន​បទពិសោធ​ច្រើនណាស់​គឺ​ធ្លាប់​ប្រកួត​បាន​១១​ដង​ក្នុងនោះ​ឈ្នះ​៩​ដង និង​ចាញ់​តែ​២​ដង​ប៉ុណ្ណោះ​។ នាង​ធ្លាប់​វ៉ៃ​នៅ ONE ៨​ដង ក្នុងនោះ​ចាញ់​២​ដង​។ យ៉ាងណា កីឡាការិនី​សិង្ហ​បុរី​នេះ​បាន​ចុះមក​វ៉ៃ​ក្នុង​ទម្ងន់ Strawweight ដើម្បី​ដណ្តើម​ខ្សែក្រវាត់​ពិភពលោក​ពី​កីឡាការិនី​ចិន Xiong Jing Nan តែ​មិន​ជោគជ័យ​។

ជាមួយគ្នានេះ កីឡាការិនី Rebecca Heintzman ក៏​ជា​អ្នកលេង​គុន​ចម្រុះ​នៅក្នុង​ទម្ងន់ Flyweight នេះដែរ តែ​ប្រវត្តិ​ប្រកួត​ឈ្នះ​២​ដង និង​ចាញ់​៣​ដង​។ យ៉ាងណា ការប្រកួត​របស់​នាង​ពីរដង​នៅ ONE គឺ​ចាញ់​ទាំង​ពីរដង​។

ជើង​ខ្លាំង​គួរ​ឲ្យ​ចាប់អារម្មណ៍​ម្នាក់ទៀត​នោះ​គឺ​កីឡាការិនី​ជប៉ុន Ayaka Miura ក៏​ជា​តារា​គ្រោះថ្នាក់​ម្នាក់​ក្នុង​ប្រភេទ​ទម្ងន់​នេះ ខណៈ​នាង​មាន​បទពិសោធ​ច្រើន​នៅលើ​សង្វៀន​តាមរយៈ​ជ័យជម្នះ​១០​ដង និង​ចាញ់​៣​ដង​។ នាង​ក៏​ឡើង​សង្វៀន ONE បាន​៤​ដង​ដែរ​គឺ​ឈ្នះ​៣ និង​ចាញ់​១​ដង​។​

ចំណែក​អ្នកលេង​គុន​ចម្រុះ​ប្រេ​ស៊ី​ល Maira Mazar ក៏មាន​បទពិសោធ​ច្រើន​ដែរ​គឺ​ប្រវត្តិ​ប្រកួត​១០​ដង​ក្នុងនោះ​ឈ្នះ​៧​ដង និង​ចាញ់​៣​ដង​។ សម្រាប់​សង្វៀន ONE វិញ​នាង​ប្រកួត​បាន​២​ដង​ហើយ​គឺ​ឈ្នះ​១ និង​ចាញ់​១​។

ជ័យជម្នះ​របស់​នាង​នៅ ONE គឺ​លើ​កីឡាការិនី​កូរ៉េ Choi Yeong Yun ដែល​ចាញ់ អែម សុ​វណ្ណា​រី ក្នុង​ទឹក​ទី​២​។ ដូច្នេះ​កីឡាការិនី​ប្រេ​ស៊ី​ល​ម្នាក់នេះ​អាចជា​ដៃគូ​បន្ទាប់​របស់​កីឡាការិនី​ខ្មែរ​-​អាមេរិក​នាពេលខាងមុខ​។

បើ​ពុំ​នោះទេ សុ​វណ្ណា​រី អាច​ជួប​ដៃគូ​ចាស់ Rayane Marques Bastos ដែល​ធ្វើ​ឲ្យ​នាង​ស្គាល់​បរាជ័យ​តែ​ម្តងគត់​ក្នុងចំណោម​៣​ប្រកួត​នៅ​សង្វៀន ONE​។

និយាយ​រួម ប្រសិនបើ​ស្ថាប័ន ONE Championship រៀបចំ​ឲ្យ​មានការ​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​គុន​ចម្រុះ​ពិភពលោក​ក្នុង​ប្រភេទ​ទម្ងន់ Flyweight អ្នកលេង​គុន​ចម្រុះ​ខ្មែរ​-​អាមេរិក​នឹង​ក្លាយជា​បេក្ខភាព​ដ៏​ល្អ​ម្នាក់​ដើម្បី​ប្រកួតប្រជែង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម