កីឡា
ប្រធានក្លិបបាល់ទាត់តួកគីត្រូវពិន័យមួយជីវិត បន្ទាប់ពីវាយអាជ្ញាកណ្តាល
សហព័ន្ធកីឡាបាល់ទាត់តួកគី (TFF) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ពីការដាក់ពិន័យលោក Faruk Koca អតីតប្រធានក្លិបបាល់ទាត់ក្នុងលីគកំពូលតួកគី Ankaragücü ដោយហាមពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិត បន្ទាប់ពីបានវាយប្រហារអាជ្ញាកណ្តាលនៅលើទីលាន។

បន្ទាប់ពីស្មើ ១-១ រវាង Ankaragücü ទល់នឹងក្លិប Rizespor កាលពីយប់ថ្ងៃចន្ទ សប្តាហ៍មុនដោយលោក Koca បានរត់ចូលទៅលើទីលាន ហើយបានវាយអាជ្ញាកណ្តាល លោក Halil Umut Meler ចំមុខមួយដៃ ដោយសារមិនពេញចិត្តនឹងការកាត់សេចក្ដីធ្វើឱ្យមានគ្រាប់បាល់តាមស្មើចុងម៉ោង។
ក្រុមប្រឹក្សាវិន័យកីឡាបាល់ទាត់អាជីពរបស់ប្រទេសតួកគីបានបញ្ជាឱ្យក្លិប Ankaragücü លេងការក្នុងដីរបស់ខ្លួនចំនួន ៥ប្រកួតដោយមិនមានអ្នកគាំទ្រចូលរួមទស្សនា និងបានឱ្យក្លិបបង់ប្រាក់ពិន័យប្រហែល ៦៩,០០០ដុល្លារអាមេរិក។

អាជ្ញាកណ្ដាល លោក Meler បាននិយាយថា លោក Koca បានវាយលោកចំមុខនៅក្រោមភ្នែកខាងឆ្វេង។ បន្ទាប់មកលោកបានដួលលើដី និងមានមនុស្សពីរនាក់ទៀតបានទាត់លោក។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេសតួកគី Anadolu។
អាជ្ញាកណ្តាលរូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពីការវាយប្រហារ ហើយត្រូវបានគេអនុញ្ញាតឱ្យចេញនៅថ្ងៃពុធ។ លោក Koca ត្រូវបានពិន័យមិនឱ្យពាក់ព័ន្ធនឹងបាល់ទាត់រយៈពេល៥ឆ្នាំ ប៉ុន្តែដោយសារការពិន័យលើសពី៣ឆ្នាំវាស្មើនឹងបម្រើដល់ការហាមអស់មួយជីវិត។ លោកក៏បានលាលែងពីតួនាទីជាប្រធានក្លិប Ankaragücü។

លោក Koca ស្ថិតក្នុងចំណោមមនុស្ស ៣នាក់ដែលត្រូវបានចាប់ខ្លួន។ ទោះជាយ៉ាងណា លោក Koca បានបដិសេធនិងបានអះអាងថា លោកគ្រាន់តែ “ទះ” Meler ចំមុខ។
មន្ត្រីរបស់ FIFA លោក Pierluigi Collina បានរម្លឹកឡើងវិញនូវទស្សនៈរបស់ FIFA ថា ការរំលោភបំពានទាំងផ្លូវកាយ និងពាក្យសំដី ប្រឆាំងនឹងអាជ្ញាកណ្តាល គឺជា “ជំងឺមហារីក ដែលអាចបាត់បង់ជីវិតបាល់ទាត់” បន្ទាប់ពីឧបទ្ទវហេតុនេះ។

លោក Mehmet Büyükekşi ប្រធានសហព័ន្ធបាល់ទាត់តួកគីបានប្រកាសនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា បាល់ទាត់នៅក្នុងប្រទេសតួកគីនឹងចាប់ផ្តើមប្រកួតឡើងវិញឆាប់ៗ។ សហព័ន្ធកីឡាបាល់ទាត់តួកគី បានពន្យារពេលការប្រកួតក្នុងលីគទាំងអស់ បន្ទាប់ពីមានការវាយប្រហារលើអាជ្ញាកណ្តាល Halil Umut Meler កាលពីដើមសប្តាហ៍មុន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ CNN
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


