Connect with us

កីឡា

ខ្សែប្រយុទ្ធ៥រូបរកបានគ្រាប់បាល់ច្រើនជាងគេនៅ Premier League

បានផុស

នៅ

ពាន​រង្វាន់​ជម្រើស​ជើង​ឯក​ជាតិ​អង់គ្លេស​បានដំណើរការ​ពី​ឆ្នាំ១៨៨៨ ដល់ឆ្នាំ១៩៩២ និង​ត្រូវបាន​ផ្លាស់​ប្តូរ​ទៅជាលីគ​ Premier League នៅ​ឆ្នាំ​​​១៩៩២​ រហូត​ដល់​បច្ចុប្បន្ន​។ កីឡាករ​៣៤នាក់រក​បាន​គ្រាប់​បាល់​ចាប់​ពី​១០០​គ្រាប់​ឡើង។ ថ្ងៃនេះ «កម្ពុជា​ថ្មី» សូម​បង្ហាញ​ឡាករ​​៥រូប​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​ក្នុងប្រវត្តិសាស្ត្រ Premier League។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. អតីត​កីឡាករ​ Alan Shearer

ខ្សែប្រយុទ្ធ Alan Shearer ជនជាតិអង់គ្លេសជាបុរសតែម្នាក់គត់ ក្នុងប្រវត្តិសាស្រ្ត​លីគកំពូលអង់គ្លេសដែលអាចរក​បាន​គ្រាប់​បាល់​ច្រើនគេ​បំផុត​។ នៅ​ Premier League ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០០៦ លោកស៊ុត​បាន២៥០​គ្រាប់​ តាម​រយៈ​ការបង្ហាញខ្លួនបាន៤៤១លើក ក្នុង​នោះ​​លេង​ឲ្យ​ក្លិប​ Blackburn Rovers ១៣៨លើក និង​លេង​ឲ្យ​ក្លិប​ Newcastle United ៣០៣លើក។

២. កីឡាករ Harry Kane

ខ្សែប្រយុទ្ធវ័យ៣០ឆ្នាំ Harry Kane ជាកីឡាករទី២ ដែលរក​បាន​គ្រាប់​បាល់​ច្រើន បន្ទាប់ពីលោក​ Alan Shearer នៅ​ Premier League។ ប្រធាន​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​រូប​នេះ​ជា​កីឡាករ​តែ​ម្នាក់​គត់​ដែល​កំពុង​បន្ត​អាជីពបាល់ទាត់​គិតត្រឹមចុងឆ្នាំ២០២៣។ រូប​គេ​បង្ហាញខ្លួនបាន៣២០លើក ស៊ុតបញ្ចូលទី២១៣គ្រាប់។ ចំពោះ​ឱកាស​ក្នុងការបំបែកកំណត់ត្រាជាអ្នកស៊ុតបញ្ចូលច្រើនបំផុតក្នុងក្របខណ្ឌ Premier League របស់ Harry Kane ទំនង​ជា​មិន​អាច​ទៅ​រួច​ទេ ដោយសារ​បាន​ចាក​ចេញ​ពី​អង់គ្លេស​ទៅ​លីគ​កំពូល​អាល្លឺម៉ង់​ជា​មួយ​ក្លិប​ Bayern Munich ក្រោយចំណាយពេលច្រើនឆ្នាំ​ជា​មួយ​ Tottenham Hotspur។

៣. អតីត​កីឡាករ Wayne Rooney

ខ្សែប្រយុទ្ធ Wayne Rooney ជាកីឡាករ​លេច​ធ្លោមួយរូប​នៅ​ Premier League ​តាម​រយៈ​​ជោគជ័យ​ជាមួយក្លិបបិសាចក្រហម Manchester United។ ស្ថិតិខ្សែប្រយុទ្ធអង់គ្លេស​បង្ហាញខ្លួន​បាន៤៩១លើក ស៊ុតបញ្ចូលទីបាន២០៨គ្រាប់ ក្នុងនោះលេងឲ្យក្រុម Everton បាន៩៨លើក និងលេងឲ្យមួយក្រុម Manchester United បាន៣៩៣លើក។

៤. អតីត​កីឡាករ Andy Cole

ខ្សែប្រយុទ្ធ Andy Cole ជាកីឡាករ​ទី៤​ដែលរកគ្រាប់​បាន​គ្រាប់​បាល់​ច្រើនជាងគេ​នៅ Premier League។ ស្ថិតិរបស់ខ្សែប្រយុទ្ធអង់គ្លេស​រូប​នេះ​បង្ហាញខ្លូនបាន៤១៤លើក ស៊ុតបញ្ចូលទី១៨៧គ្រាប់​ឲ្យ​ក្លិប​​៧​ផ្សេងគ្នាក្នុងនោះ​ក្លិប Manchester United, Newcastle United, Blackburn Rovers, Fulham, Manchester City, Portsmouth និង Sunderland ​ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ២០០៦។

៥. ​កីឡាករ Sergio Agüero

ខ្សែប្រយុទ្ធ Sergio Agüero បច្ចុប្បន្នវ័យ៣៥ឆ្នាំ ជាកីឡាករអាហ្សង់ទីនតែមួយរូបគត់ ដែលមានសមត្ថភាពអាចរកគ្រាប់បាល់លើសពី១០០គ្រាប់​នៅ​ Premier League។ ស្ថិតិរបស់កីឡាករ​រូប​នេះ​ឈរ​ចំណាត់ថ្នាក់លេខ៥ ក្នុងតារាងអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវិត្តិសាស្រ្តលីគកំពូលអង់គ្លេស។ ការ​បង្ហាញខ្លួន​២៧៥លើក ស៊ុតបញ្ចូលទី១៨៤គ្រាប់ ពីឆ្នាំ២០១១ ដល់​២០២១ ​ឲ្យ​ក្លិប​ Manchester City៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម