កីឡា
សូមមើលពីកាលបរិច្ឆេទនៃការប្រកួតជើងឯកជាតិឆ្នាំ២០២១ ដែលមានចំនួន៤១ប្រភេទកីឡា
ក្រសួងអប់រំយុវជន និង កីឡា បានប្រកាសពីកាលបរិច្ឆេទនៃកម្មវិធីការប្រកួតជើងឯកថ្នាក់ជាតិជាផ្លូវការប្រចាំឆ្នាំ២០២១នេះ ដែលមានចំនួន៤១ប្រភេទកីឡា ក្រោមគម្រោងគាំទ្រថវិការបស់ក្រសួង។ សម្រាប់អ្នកជាប់ចំណាត់ថ្នាក់ក្នុងការប្រកួតនេះ នឹងក្លាយខ្លួនជាកីឡាករកីឡាការិនីជម្រើសជាតិ ឬ ក្រុមកីឡាជម្រើសជាតិ។

កីឡាទាំង៤១ប្រភេទនោះ រួមមានកីឡាវាយកូនគោល ចំបាប់ សូហ្វតិន្នីស វ៉ូវីណាម ម៉ូតូទឹក ប៊ូលនិងប៉េតង់ សូរីនហ្ស៊ិកាំប៉ូ ការ៉ាតេ គុនដាវ វាយកូនបាល់ សីដក់និងឈិនឡូន កាយ សម្ព័ន្ធ គុនល្បុក្កតោ ប្រដាល់សកល បាល់ទាត់ វូស៊ូ កីឡារាំ អុកចត្រង្គ អត្តពលកម្ម ទោចក្រយាន ប៉ារ៉ាឡាំពិក ប្រដាល់គុនខ្មែរ តេក្វាន់ដូWT បាល់ទះ ហែលទឹក ទាញព្រ័ត្រ ទូកកានូនិងរ៉ូអ៊ីង វាយសី ឡើងភ្នំ បាល់បោះ ទ្រីយ៉ាត្លុង បាញ់កាំភ្លើង បាល់ឪប កីឡាបង្ហាត់ជិះសេះ ទូកក្តោង វាយកូនឃ្លីលើតុ យូដូ តុងហ្គីលម៉ូដូ តេក្វាន់ដូITF បេស្បល និង ជឺជិតស៊ូ។

សម្រាប់ខែមករាដើមឆ្នាំកន្លងមកនេះ គឺមាន១ប្រភេទកីឡាប៉ុណ្ណោះ ដែលត្រូវរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ គឺកីឡាវាយកូនគោល ។ សម្រាប់ខែកុម្ភៈនេះ មិនមានការប្រកួតប្រភេទកីឡាណាមួយឡើយ តែសម្រាប់ខែមេសាមានប្រភេទកីឡា២មុនត្រូវធ្វើគឺកីឡាចំបាប់និងសូហ្វតិន្នីស ។ក្នុងចុងខែឧសភា មានរៀបចំការប្រកួតកីឡាវ៉ូវីណាម ហើយក្នុងខែមិថុនា រៀបចំកីឡាម៉ូតូទឹក និងកីឡាប៉េតង់និងប៊ូល។
សម្រាប់ខែកក្កដា មាន៣ប្រភេទកីឡា ដែលត្រូវរៀបចំប្រកួតជើងឯកគឺ កីឡាសូរីនហ្ស៊ិកាំប៉ូ ការ៉ាតេ និង គុនដាវ ។ ក្នុងខែសីហា មានការប្រកួតកីឡាវាយកូនបាល់ សីដក់និងឈិនឡូន កីឡាកាយសម្ព័ន្ធ ។
សម្រាប់ខែកញ្ញាមានការប្រកួតច្រើនប្រភេទកីឡា មានកីឡាគុនល្បុក្កតោ ប្រដាល់សកល បាល់ទាត់ វូស៊ូ កីឡារាំ អុកចត្រង្គ អត្តពលកម្ម ទោចក្រយាន និងប៉ារ៉ាឡាំពិក។
ក្នុងខែតុលា ក៏មានច្រើនប្រភេទកីឡាដែរ ដូចជាតេក្វាន់ដូWT ,បាល់ទះ ,ហែលទឹក ,ទាញព្រ័ត្រ, ទូកកានូនិងរ៉ូអ៊ីង, វាយសី, ឡើងភ្នំ ,បាល់បោះ, ទ្រីយ៉ាត្លុង, បាញ់កាំភ្លើង, បាល់ឪប ,កីឡាបង្ហាត់ជិះសេះ, ទូកក្តោង, វាយកូនឃ្លីលើតុ, យូដូ និង តុងហ្គីលម៉ូដូ។ ខែវិច្ឆិកា មានតែ២ប្រភេទកីឡា គឺតេក្វាន់ដូWT និង បេស្បល។

កីឡាទាំង៤១ប្រភេទនេះ គឺមានទាំងប្រភេទកីឡាអូឡាំពិក កីឡាមិនអូឡាំពិក និង កីឡាជនពិការ(Paralympic) ផងដែរ ។ កីឡាទាំង៤១ប្រភេទនេះ គឺប្រកួតឡើងក្នុងពេលវេលាខុសៗគ្នា តែប្រភេទកីឡាភាគច្រើនប្រកួតនៅរាជធានីភ្នំពេញ គ្រាន់តែភាគច្រើនប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិកតែប៉ុណ្ណោះ។

កីឡាចំនួន២ប្រភេទ ដែលប្រកួតនៅខេត្តព្រះសីហនុនោះមានប្រភេទកីឡាម៉ូតូទឹក និង ប្រភេទកីឡាទូកក្ដោង ។កីឡាប្រណាំងទោចក្រយានប្រកួតនៅខេត្តសៀមរាបដដែល ឯ ប្រភេទកីឡាឡើងភ្នំក៏បន្តប្រកួតនៅខេត្តសៀមរាបដែរ ។ ប្រភេទកីឡាប្រណាំងទូកកានូ និង រ៉ូអ៊ីងប្រកួតនៅតាមដងទន្លេបាសាក់នាក្រុងតាខ្មៅខេត្តកណ្ដាល។ ប្រភេទកីឡាជិះសេះធ្វើនៅខេត្តកំពង់ស្ពឺ និងមជ្ឈមណ្ឌលកីឡាCambodia Country Club)នាខណ្ឌសែនសុខរាជធានីភ្នំពេញ។ប្រភេទកីឡាបេសស្បលប្រកួតនៅរមណីយដ្ឋានបឹងសំរឹទ្ធនាខេត្តយកំពង់ធំដដែល ៕
ដោយ ៖ វិសិទ្ធ

-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


