កីឡា
Enzo បដិសេដព័ត៌មានថាខ្លួនចង់ចាកចេញពី Chelsea
កាលពីពេលថ្មីៗនេះមានព័ត៌មានលេចឮជុំវិញខ្សែបម្រើ Enzo Fernandez ចង់ចាកចេញពីក្លិបតោខៀវ Chelsea ដោយសារស្ថានភាពបច្ចុប្បន្នរបស់ក្លិបហាក់មិនល្អប្រសើរ។

បន្ទាប់ពីមានសារព័ត៌មានជាច្រើនចុះផ្សាយថា រូបគេចង់ចាកចេញ និងអាចទៅចូលរួមជាមួយក្រុមអេស្ប៉ាញ Barcelona សាមីខ្លួនបានបដិសេធចំពោះការចុះផ្សាយទាំងនោះជាព័ត៌មានមិនពិត។ រូបគេកំពុងរីករាយក្នុងការបង្ហាញខ្លួនជាមួយក្រុមក្នុងទីក្រុងឡុងដ៍។
កីឡាករ Enzo បាននិយាយថា៖«ខ្ញុំសប្បាយចិត្តនៅទីនេះជាមួយ Chelsea។ ខ្ញុំនឹងស្នាក់នៅទីនេះបន្តទៀត។ ពួកយើងចង់លេងពាន Champions League ឆ្នាំក្រោយ ហើយពួកយើងនឹងតស៊ូដើម្បីវា។ ខ្ញុំមិនដឹងថា ពាក្យចចាមអារ៉ាមលេចចេញពីណាទេ។ មែនទែនទៅ នេះគ្រាន់ជាពាក្យសម្ដីរបស់នរណាម្នាក់បាននិយាយលើបណ្តាញសង្គមប៉ុណ្ណោះ។ ខ្ញុំសូមបដិសេធទាំងស្រុង»។

ក្លិបតោខៀវ Chelsea បានទិញខ្សែបម្រើ Enzo Fernandez ក្នុងតម្លៃ ១០៦.៨ លានផោនកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចសន្យា៨ឆ្នាំកន្លះដែលមានសុពលភាពរហូតដល់ឆ្នាំ២០៣១។ ខ្សែបម្រើសញ្ជាតិអាហ្សង់ទីនវ័យ២៣ឆ្នាំរូបនេះបានបង្ហាញឲ្យ Chelsea បាន៣៩លើក ស៊ុតបញ្ចូលទី៣គ្រាប់ និងជាកម្លាំងដ៏សំខាន់មួយក្នុងក្រុម៕
ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Fabrizio Romano
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


