កីឡា
កម្ពុជានឹងធ្វើពិធីដង្ហែ«ភ្លើងគប់អូឡាំពិក២០២៤»ថ្ងៃទី១៦ខែកុម្ភៈ
ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយស្ថានទូតបារាំងប្រចាំនៅប្រទេសកម្ពុជានឹងរៀបចំពិធីដង្ហែភ្លើបគប់«កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ២០២៤»នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការរៀបចំពិធីដង្ហែភ្លើបគប់អូឡាំពិកនេះគឺដើម្បីអបអរសាទរ និងជាសញ្ជាដែលព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវក្តៅ ទីក្រុងបារីស ឆ្នាំ២០២៤ នៅប្រទេសបារាំងខិតជិតចូលមកដល់។ ការដង្ហែភ្លើងគប់នេះប្រារព្ធឡើងនៅទ្វីបទាំង៥ដែលត្រូវធ្វើតាមទីក្រុងប្រមាណ៧០០ទូទាំងពិភពលោក។
ដោយឡែកទីក្រុងភ្នំពេញនឹងប្រារព្ធនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីម៉ោង៨:១៥នាទីព្រឹកដោយមានអ្នកចូលរួមប្រមាណ២០០នាក់។ តាមការឲ្យដឹងពីស្ថានទូតបារាំងថា ពិធីដង្ហែភ្លើបគប់អូឡាំពិកនេះចូលរួមជាគណៈអធិបតីដោយលោកឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Jacques Pellet ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។

អ្នកចូលរួមមានកីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេមផ្នែករត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ ព្រមទាំងមកពីអង្គភាព អង្គការ និងស្ថាប័នផ្សេងៗជាច្រើនដែលមានប្រមាណ២០០នាក់។
អ្វីដែលគួរឲ្យកត់សំគាល់នោះ អ្នកស្ម័គ្រចិត្តកម្ពុជាចំនួន៧នាក់នឹងត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវិធីស្ម័គ្រចិត្តបារីស២០២៤ (Paris 2024 Volunteers) ដែលពួកគាត់នឹងធ្វើដំណើរទៅប្រទេសបារាំងដើម្បីចូលរួមធ្វើកិច្ចការសម្រាប់ព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាឡាំពិក ឆ្នាំ២០២៤។

សូមបញ្ជាក់ថា កីឡាអូឡាំពិកបារីស២០២៤ នឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី២៦ ខែកក្កដា និងបិទបញ្ចប់នៅថ្ងៃទី១១ ខែសីហា ដែលមានអត្តពលិកប្រមាណ១០៥០០នាក់មកពីទូទាំងពិភពលោកចូលរួមប្រកួតលើ៣២ប្រភេទកីឡាស្មើនឹង៣២៩វិញ្ញាសា (៣២៩មេដាយមាស)។
ចំពោះកីឡាប៉ារ៉ាឡាំពិកបារីស២០២៤ ដែលជាព្រឹត្តិការណ៍សម្រាប់អត្តពលិកមានពិការភាពនឹងចាប់ផ្តើមបើកជាផ្លូវការនៅថ្ងៃទី២៨ ខែសីហា និងបិទបញ្ចប់នៅថ្ងៃទី៨ ខែកញ្ញា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


