កីឡា
ខ្សែក្រវាត់ពិភពលោក៣គ្រឿង Davis កំពុងកាន់កំណត់ត្រាមិនចាញ់១១ឆ្នាំ
Gervonta Davis ជាកីឡាករប្រដាល់សកលឆ្នើមបំផុតរបស់ពិភពលោកនាពេលបច្ចុប្បន្ននេះ គិតចាប់តាំងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០២៤ មិនទាន់មានកីឡាកររូបណាអាចយកឈ្នះរូបគេបានទេ។

Gervonta Davis កើតថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៤ ឈ្មោះហៅក្រៅរបស់រូបគេគឺ “Tank” ជាអ្នកប្រដាល់សកលអាជីពជនជាតិអាមេរិក ទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក។ រូបគេត្រូវបានធំធាត់នៅក្នុងសហគមន៍ Sandtown-Winchester នៅ West Baltimore ជាតំបន់មួយក្នុងចំណោមតំបន់ដែលមានបញ្ហាច្រើន។ រូបគេបានចូលរៀននៅវិទ្យាល័យ Digital Harbor ជាសាលាមេដែកក្នុងស្រុក ប៉ុន្តែបានបោះបង់ការសិក្សាដើម្បីផ្តោតលើអាជីពប្រដាល់។
អាជីពប្រដាល់ស្ម័គ្រចិត្ត
Davis បានហ្វឹកហាត់នៅមជ្ឈមណ្ឌលប្រដាល់ Upton តាំងពីអាយុ៥ឆ្នាំ។ រូបគេត្រូវបានបណ្តុះបណ្តាលដោយលោក Calvin Ford ជាការបំផុសគំនិតសម្រាប់តួអង្គ Dennis Wise ក្នុងរឿងភាគដ៏ល្បី The Wire របស់ទូរទស្សន៍ HBO។ កីឡាករ Davis ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាអ្នកប្រដាល់ស្ម័គ្រចិត្ត ដោយបានឈ្នះជើងឯកថ្នាក់ជាតិជាច្រើន។
-ឈ្នះពានរង្វាន់ស្រោមដៃមាសថ្នាក់ជាតិឆ្នាំ២០១២
-ជើងឯកស្រោមដៃប្រាក់ថ្នាក់ជាតិចំនួន៣លើកគឺឆ្នាំ២០០៦ ២០០៧ និង២០០៨
-ឈ្នះមេដាយមាសកីឡាយុវជនអូឡាំពិកថ្នាក់ជាតិ២លើក
-ឈ្នះជើងឯកអត្តពលិកប៉ូលិសជាតិ២លើក
-ជើងឯក Ringside World Championships ចំនួន២លើក
រូបគេបានបញ្ចប់អាជីពជាអ្នកប្រដាល់ស្ម័គ្រចិត្តជាមួយកំណត់ត្រាដ៏អស្ចារ្យគឺឈ្នះ២២១ដង និងចាញ់៥ដង មុនពេលចាប់ផ្តើមប្រដាល់សកលអាជីព។

ប្រដាល់សកលអាជីព
Davis បានបង្ហាញខ្លួនក្នុងការប្រកួតអាជីពលើកដំបូងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងវ័យត្រឹមតែ១៨ឆ្នាំជាមួយកីឡាករ Desi Williams។ គិតត្រឹមឆ្នាំ២០២៤ អស់រយៈ១១ឆ្នាំមកហើយ រូបគេមិនទាន់ស្គាល់បរាជ័យម្តងណាឡើយ។ ការប្រកួតចុងក្រោយរបស់គេកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ បានយកឈ្នះកីឡាករ Ryan Garcia ជាអ្នកប្រដាល់ជើងខ្លាំងរបស់សហរដ្ឋអាមេរិកដែរ។
រឿងមួយដែលធ្វើឲ្យអ្នកគាំទ្រកោតសរសើរចំពោះសមត្ថភាពរបស់កីឡាករ Davis គឺកំណត់ត្រាការប្រកួតកម្រិតអាជីពចាប់តាំងពីឆ្នាំ២០១៣ មកដល់ឆ្នាំ២០២៤ រូបគេប្រកូតបានចំនួន២៩លើក ឈ្នះទាំង២៩ ក្នុងនោះផ្ដួលដៃគូឲ្យបោះបង់ការប្រកួតចំនួន២៧ ដែលជាស្ថិតិមួយមិនងាយមានកីឡាករប្រដាល់រូបណាអាចធ្វើបានទេ។

បច្ចុប្បន្ន Davis ជាម្ចាស់ខ្សែក្រវាត់ប្រដាល់សកលពិភពលោក៣ប្រភេទទម្ងន់ផ្សេងគ្នាគឺ
-ខ្សែក្រវាត់ពិភពលោក IBF Super Featherweight កាលពីឆ្នាំ២០១៧
-ខ្សែក្រវាត់ពិភពលោក WBA Super Featherweight កាលពីឆ្នាំ២០១៨
-ខ្សែក្រវាត់ពិភពលោក WBA Regular Lightweight កាលពីឆ្នាំ២០២១



អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


