កីឡា
កម្ពុជា អាចដណ្ដើមមេដាយច្រើនគួរសម នៅsea games បន្ទាប់ពីម្ចាស់ផ្ទះវៀតណាម ដាក់កីឡាកាយវប្បកម្ម និងវ៉ូវីណាម ចូលរួមប្រកួត
អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ប្រទេសកម្ពុជាមានគោលដៅចង់ឈានជើងចូលចំណាត់ថ្នាក់លេខ៧ ក្នុងចំណោម១១ប្រទេស នៃការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម។

ក្នុងនោះដោយសារការប្រកួតនៅហ្វីលីពីន ម៉ាឡេស៊ី និងសិង្ហបុរីយើងទទួលបានចំណាត់ថ្នាក់លេខ៨ រហូត ដូច្នេះកម្ពុជា ត្រូវឈ្នះមួយប្រទេសទៀត។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOC C បន្តថា ប្រសិនបើយើងទទួលបានចំណាត់ថ្នាក់លេខ៧ យើងនឹងសម្រុកការប្រកួតកីឡា SEA GAMES ២០២៣ នៅកម្ពុជា ឲ្យឈរចំណាត់ថ្នាក់លេខ៦ ឬលេខ៥ ដែលជាការស្រមើស្រមៃចង់បាន។ ដូច្នេះ ប្រសិនជាយើងទទួលបានចំណាត់ថ្នាក់លេខ៧ ពីការប្រកួតកីឡាSEA GAMES នៅប្រទេសវៀតណាមពិតមែន គឺជាសញ្ញាល្អបំផុតហើយ។
លោក វ៉ាត់ ចំរើន បានបន្ថែមទៀតថា ម្ចាស់ផ្ទះវៀតណាមដាក់៣៦ប្រភេទកីឡាក្នុងការប្រកួត។ ចំណែកកម្ពុជា នឹងបញ្ជូន៣១ប្រភេទកីឡា ត្រៀមចូលរួមជាមួយប្រភេទកីឡាមានសក្ដានុពលដណ្ដើមមេដាយបានចំនួន១១ប្រភេទរួមមាន កីឡាប៉េតង់ តេក្វាន់ដូ WT វ៉ូវីណាម ចំបាប់ វាយកូនបាល់ វ៉ូស៊ូ ប្រដាល់សកល ប្រដាល់ Kick Boxing សីដក់ ប្រដាល់ (គុនខ្មែរ) និង កីឡាកាយវប្បកម្ម។

ចំពោះ កីឡាកាយវប្បកម្ម និងវ៉ូវីណាម ជាប្រភេទកីឡាដែលអាចមានសមត្ថភាពដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES នៅប្រទេសវៀតណាម ព្រោះទាំង២ប្រភេទកីឡាចេញប្រកួតលើឆាកអន្តរជាតិ តែងតែងឈ្នះមេដាយមាសរហូត។ ប្រភេទកីឡាអាចឈានដល់រកមេដាយរួមមាន កីឡាការ៉ាតេ កីឡារាំ កីឡាអុក Xiangqi និងបាល់បោះ ៣ ទល់ ៣ នាក់៕
អត្ថបទ ៖ វិសិទ្ធ
-
កីឡា៥ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


