កីឡា
បុរសម្នាក់ជាប់គុក៧ខែពីបទលួចព័ត៌មានសន្តិសុខកីឡាអូឡាំពិក២០២៤
បុរសលួចកាបូបស្ពាយដែលមានកំណត់ចំណាំ និងព័ត៌មានរសើបអំពីព្រឹត្តិការណ៍កីឡាអូឡាំពិក ពីវិស្វករនៅសាលាក្រុងប៉ារីស ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ខែ។

យោងតាមសារព័ត៌មាន AFP ប្រភពពីតុលាការបានបញ្ជាក់ថា បុរសលួចកាបូបយួរដៃដែលមានព័ត៌មានរសើបអំពីផែនការសន្តិសុខសម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីស ឆ្នាំ២០២៤ ត្រូវបានចាប់ខ្លួន និងកាត់ទោសឱ្យជាប់គុក៧ខែពីបទឧក្រិដ្ឋនេះ។ ចុងចោទបានបង្ហាញខ្លួននៅចំពោះមុខតុលាការក្នុងរដ្ឋធានីបារាំង កាលពីថ្ងៃសុក្រ បន្ទាប់ពីការលួចនៅលើរថភ្លើងកាលពីយប់ថ្ងៃចន្ទ។
កាបូបស្ពាយជារបស់វិស្វករម្នាក់ធ្វើការនៅសាលាក្រុងប៉ារីស ហើយបានទុកនៅក្នុងបន្ទប់ដាក់អីវ៉ាន់ពីលើកៅអីរបស់ខ្លួន។ ការភ្ញាក់ផ្អើលបានកើតឡើងនៅពេលឃើញបុរសវ័យ២៣ឆ្នាំបានលួចយក។ ឧក្រិដ្ឋកម្មនេះបានធ្វើឱ្យមានការព្រួយបារម្ភ នៅពេលប្រភពប៉ូលិសបាននិយាយថា នៅក្នុងកាបូបមានកុំព្យូទ័រ១គ្រឿង និង USB ២ដែលមានព័ត៌មានពីផែនការសុវត្ថិភាពសម្រាប់កីឡាអូឡាំពិកទីក្រុងប៉ារីស។

ទោះបីជាយ៉ាងណា ប៉ុន្មានថ្ងៃក្រោយមក ការិយាល័យរដ្ឋអាជ្ញាក្រុងប៉ារីសបាននិយាយថា USB “មានតែព័ត៌មានអំពីចរាចរណ៍ផ្លូវក្នុងទីក្រុងប៉ារីសក្នុងអំឡុងពេលកីឡាអូឡាំពិក និងគ្មានព័ត៌មានសុវត្ថិភាពរសើបឡើយ”។
ប្រភពតុលាការបាននិយាយថា ជនសង្ស័យធ្លាប់លួចម្តងហើយម្តងទៀតនៅលើការដឹកជញ្ជូនសាធារណៈ ជាពិសេសកាលពីដើមខែមករា។ ចុងចោទក៏ត្រូវបានចោទប្រកាន់ពីបទបដិសេធផ្តល់លេខកូដទូរស័ព្ទរបស់ខ្លួនដល់អាជ្ញាធរ។
សេចក្តីថ្លែងការណ៍របស់សាលាក្រុងប៉ារីសបាននិយាយថា បុគ្គលិកក្រុងកំពុងត្រូវបានស៊ើបអង្កេតដើម្បីកំណត់ថា តើគេបានបំពានច្បាប់សន្តិសុខផ្ទៃក្នុងណាមួយដោយការធ្វើដំណើរដោយប្រើសោ USB ដើម្បីបង្ហាញថា នេះមិនមែនជាឧបទ្ទវហេតុតូច ហើយខ្លឹមសារនៅក្នុងកាបូបគឺពាក់ព័ន្ធនឹងអាជ្ញាធរក្រុងប៉ារីស។

បុគ្គលិកសន្តិសុខប្រហែល ៣៥,០០០នាក់នឹងត្រៀមខ្លួនបំពេញការងារក្នុងកីឡាអូឡាំពិក ចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា រួមទាំងមន្ត្រីប៉ូលិសក្រុងប្រមាណ ២,០០០នាក់ទៀត។ ការគ្រប់គ្រងហ្វូងមនុស្ស និងការការពារឧក្រិដ្ឋកម្ម ប៉ូលិសនឹងប្រុងប្រយ័ត្នខ្ពស់ចំពោះការវាយប្រហារភេរវកម្មដែលអាចកើតមាន ដោយសារប្រទេសបារាំងជាគោលដៅរបស់ក្រុមឥស្លាមជ្រុលនិយមកន្លងមក៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ AFP
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


