ការប្រកួត​ហែល​ទឹក​ ពានរង្វាន់​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន​ លើក​ទី​៤ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៩​កុ​ម្ភៈនេះ
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

ការប្រកួត​ហែល​ទឹក​ ពានរង្វាន់​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន​ លើក​ទី​៤ នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ទី​១៩​កុ​ម្ភៈនេះ

Published

on

សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រកាស​ពី​ការរៀបចំ​ប្រកួត​ដណ្ដើម​ពានរង្វាន់​ព្រឹទ្ធាចារ្យ​ហែម ថុ​ន លើក​ទី​៤ ឆ្នាំ​២០២១​នេះ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៩ និង ២០​កុម្ភៈ​ខាងមុខ នៅ​អាង​ហែល​ទឹក​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ។ នេះ​ជាការ​ប្រកួត​ដោយ​បើកទូលាយ​ (Open) ដែល​វិញ្ញាសា​មាន​ចាប់ពី​វ័យក្មេង កីឡាករ​-​កីឡាការិនី​ជំនាញ និង កីឡា​ជន​ពិការ ក៏​អាច​ចូលរួម​ប្រកួត​បាន​ដែរ ។

ព្រឹត្តិការណ៍​ប្រកួត​ហែល​ទឹក​ដណ្ដើម​ពានរង្វាន​លោក​ព្រឹទ្ធាចារ្យ​ ហែម ថុ​ន​ លើក​ទី​៤​បាន​ត្រូវ​អាក់ខាន​មួយឆ្នាំ ដោយសារតែ​ការ​រាតត្បាត​នៃ​មេរោគ​កូ​វីដ ១៩ តែ​សម្រាប់​ឆ្នាំនេះ គឺ​មិន​ខកខាន​ទៀត​នោះឡើយ ។​

​លោក ​ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដីជូនដំណឹង​នោះ​ថា ការប្រកួត​នឹង​ធ្វើ​ឡើង​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៩ និង​២០​កុម្ភៈ ដោយ​ធ្វើ​នៅ​អាង​ហែល​ទឹក ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​តែម្ដង។ ​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​រូបនេះ បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ការប្រកួត​ចែកចេញជា​៣​ប្រភេទ គឺ​ប្រភេទ​អាយុ​សម្រាប់​កុមារា​ចាប់ពី​អាយុ​១០​ដល់​១១​ឆ្នាំ ។ ប្រភេទ​ទី​២​សម្រាប់​កុមារា​-​កុមារី អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ និង ប្រភេទ​ទី​៣ សម្រាប់​វ័យ​យុវជន យុវនារី​ ដែល​មាន​អាយុ​ចាប់ពី​១៤​ដល់​១៦​ឆ្នាំ ។​

​សម្រាប់​កុមារា​-​កុមារី​អាយុ​ពី​១០​ដល់​១១​ឆ្នាំ វិញ្ញាសា​ប្រកួត​មាន​ហែល​របៀប​សេរី​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​កង្កែប​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​ផ្ងារ​ចម្ងាយ​៥០​ម៉ែត្រ និង វិញ្ញាសា​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ ។ ​វិញ្ញាសា ​សម្រាប់​ប្រភេទ​អាយុ​ចាប់ពី​១២​ទៅ​១៣​ឆ្នាំ​ ដែល​មាន​ចំនួន​៤​វិញ្ញាសា​នោះ គឺ​ហែល​របៀប​ផ្ងារ​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ ហែល​របៀប​សេរី​ចម្ងាយ​១០០​ម៉ែត្រ និង វិញ្ញាសា​ហែល​របៀប​កង្កែប​ចម្ងាយ​១០០​ម៉ែត្រ ។ ​វិញ្ញាសា​សម្រាប់​យុវជន យុវនារី ដែល​មាន​ចំនួន​៤​វិញ្ញាសា​ដែរ​នោះ គឺ​ហែល​របៀប​មេអំបៅ​ចម្ងាយ​៥០​ម៉ែត្រ​ហែល​របៀប​ផ្ងារ​ចម្ងាយ​១០០​ម៉ែត្រ ហែល​របៀប​សេរី​ចម្ងាយ​២០០​ម៉ែត្រ និង ហែល​របៀប​កង្កែប​ចម្ងាយ​២០០​ម៉ែត្រ ។

​សូមបញ្ជាក់​ថា ប្រភេទ​កីឡាហែលទឹក សមាគម និង​ក្លិប ដែល​ខ្លាំង​កន្លងមក មាន​សមាគម​ក្រសួងមហាផ្ទៃ និង ក្លិប​ព្រឹទ្ធាចារ្យ​ហែម ថុ​ន ហើយ​មកដល់ពេលនេះ​សមាគម​ក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង សមាគម​ខេត្ត​កំពង់ចាម ក៏​ខ្លាំង​ដែរ​៕

អត្ថបទ៖ ​វិ​សិទ្ធ​

សូមចុចអាន៖ ហុក​គី​ រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ជា​លើកដំបូង

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services