កីឡា
Rodtang ដាក់ផែនការយកខ្សែក្រវាត់ពិភពលោកឃីកបុកសីង ONE Flyweight
មនុស្សដែក Rodtang Jitmuangnon ដែលបច្ចុប្បន្នជាម្ចាស់ខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight Muay Thai World Champion កំពុងតែរៀបជើងព្រួលនិងឆក់យកឱកាសដើម្បីទៅគ្រងខ្សែក្រវាត់ឃីកបុកសីងនាពេលខាងមុខ។

ការដាក់ផែនការស្វែងរកខ្សែក្រវាត់លើប្រភេទកីឡាទី២នេះ នៅពេលរូបគេត្រូវឡើងប្រកួតឃីកបុកសីងលើកដំបូងជាផ្លូវការនាថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ចុងសប្ដាហ៍ក្រោយដោយជួបតារាអេស្ប៉ាញ Alejandro Rivas នៅព្រឹត្តិការណ៍ ONE: FISTS OF FURY។ ប្រសិនបើ Rodtang ទទួលបានជ័យជម្នះ រូបគេនឹងទទួលបានឱកាសទៅប្រជែងខ្សែក្រវាត់ឃីកបុកសីងពិភពលោក ONE Flyweight ជាមិនខាន។
Rodtang បានប្រាប់ឲ្យដឹងថា «នោះជាក្តីស្រមៃសម្រាប់កីឡាករម្នាក់ៗ។ ខ្ញុំឈ្នះខ្សែក្រវាត់មួយថៃពិភពលោកទម្ងន់ Flyweight រួចហើយ។ ដូច្នេះខ្ញុំចង់ប្រឡូកក្នុងអាជីពឃីកបុកសីងវិញម្ដងដើម្បីធ្វើឲ្យអាជីពប្រដាល់របស់ខ្ញុំកាន់តែជោគជ័យ។ ចាំមើលថា តើខ្ញុំអាចយកខ្សែក្រវាត់បាន ឬអត់។ ប្រសិនបើខ្ញុំយកបាន ខ្សែក្រវាត់ទាំងពីរនោះនឹងជាមោទនភាពដ៏ធំធេងសម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ»។
គិតត្រឹមពេលនេះ Rodtang កំពុងមានកេរ្តិ៍ឈ្មោះល្បីល្បាញលើឆាកអន្តរជាតិ ដោយឈ្នះ៨លើកជាប់គ្នានៅ ONE និងកំពុងកាន់ខ្សែក្រវាត់មួយថៃពិភពលោក ONE Flyweight ទៀតផង ដែលជាស្នាដៃខ្ពស់បំផុតរបស់ខ្លួន។ ក្នុងការប្រកួតចុងក្រោយ រូបគេបានឈ្នះមិត្តរួមជាតិដែលជាគូសត្រូវចាស់ Petchdam Petchyindee Academy ដោយពិន្ទុក្នុងជំនួបលើកទី៣។
កីឡាកររហស្សនាម “មនុស្សដែក” កំពុងសំងំហ្វឹកហាត់ឃីកបុកសីងយ៉ាងខ្លាំងដើម្បីធានាថា ការប្រកួតត្រឹមត្រូវតាមគោលការណ៍ និងមិនច្រឡំប្រើកែងផ្ដេសផ្ដាស ឬ ស្នៀតហាមឃាត់។ ជើងខ្លាំងថៃជឿជាក់ថា វាជាការផ្លាស់ប្ដូរដ៏ស័ក្តិសមពីមួយថៃទៅ ឃីកបុកសីងដែលត្រូវនឹងជំនាញរបស់ខ្ញុំ។
កីឡាករអាយុ២៣ឆ្នាំលើកជាចម្ងល់ ៖«ហេតុអ្វីបានជាជំនាញរបស់ខ្ញុំត្រូវនឹងឃីកបុកសីង? ពីព្រោះខ្ញុំពូកែកណ្តាប់ និងវ៉ៃសម្រុកខ្លាំង។ ខ្ញុំបានចូលប្រឡូកឃីកបុកសីងដោយគ្មានអ្វីបារម្ភបន្តិចសោះ។ កែង និងជង្គង់មិនអនុញ្ញាតឲ្យប្រើក្នុងប្រដាល់ឃីកបុកសីង ដូច្នេះខ្ញុំបានផ្តោតឲ្យល្អបំផុត។ កណ្តាប់ដៃ និងការទាត់ពិតជាសំខាន់ណាស់។ នោះហើយដែលធ្វើឲ្យខ្ញុំគិតថា ប្រដាល់ឃីកបុកសីងស៊ីនឹងជំនាញវ៉ៃរបស់ខ្ញុំ»។
សិស្សគុនក្លិប Jitmuangnon Gym ពោរពេញដោយស្នៀតច្បាស់លាស់ និងបទពិសោធជោកជាំដើម្បីទទួលបានជោគជ័យសម្រាប់អាជីពថ្មីនេះ ប៉ុន្តែរឿងដំបូងដែលរូបគេត្រូវធ្វើគឺឆ្លងកាត់ដៃគូខាងមុខនេះឲ្យបានជោគជ័យជាមុនសិន ទើបមានផ្លូវទៅប្រជែងខ្សែក្រវាត់ពិភពលោក។

កីឡាករ Rivas ថ្វីបើទើបប្រឡូកចូលសង្វៀន ONE លើកដំបូង ប៉ុន្តែរូបគេជាជើងឯកឃីកបុកសីង WKPF ម្នាក់ដែលមានបទពិសោធឡើងសង្វៀនអាជីពឈ្នះ២០ដង និងចាញ់៤ដង។
យ៉ាងណាក្ដី Rodtang សង្កត់ធ្ងន់បែបនេះ គឺត្រូវធ្វើយ៉ាងណាដើម្បីផ្តល់ឲ្យអ្នកគាំទ្រពេញចិត្តក្នុងការទស្សនា។ «មនុស្សដែក»សង្កត់ធ្ងន់ ៖«ខ្ញុំពិតជាចង់ផ្តួលដៃគូឲ្យសន្លប់ណាស់ ទោះក្នុងទឹកណាក៏ដោយ»។
គួរដឹងថា នៅថ្ងៃជាមួយគ្នានោះ “The Kicking Machine” Superlek Kiatmoo9 ក៏ឡើងទៅដណ្ដើមខ្សែក្រវាត់ ONE Flyweight Kickboxing World Title ពី Ilias “Tweety” Ennahachi ។ Superlek បានប្រកាសថាអាចនឹងជួប Rodtang នៅថ្ងៃណាមួយបើសិន «មនុស្សដែក» ឈ្នះការប្រកួតដូចគ្នា៕

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


