កីឡា
ក្រោយជោគជ័យនៅក្លិប សឿយ វិសាល មានក្តីស្រមៃធំក្នុងជម្រើសជាតិ
ខ្សែការពារ សឿយ វិសាល មានក្តីស្រមៃធំបំផុតដែលចង់សម្រេចក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្ទាប់ពីជួយក្លិបព្រះខ័នរាជស្វាយរៀងឲ្យទទួលបានជោគជ័យក្នុងរដូវកាល២០២៣-២៤។

ក្នុងនាមជាប្រធានក្រុម សឿយ វិសាល បានជួយព្រះខ័នរាជស្វាយរៀងឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៧ និងកំពុងឆ្ពោះទៅរកការគ្រងជើងឯកលីគកំពូលកម្ពុជាទៀតក្នុងរដូវកាលនេះ។ រូបគេពិតជារីករាយនឹងអ្វីដែលខ្លួនរួមចំណែកជួយដល់ក្លិបឲ្យទទួលលទ្ធផលល្អប្រសើរ ប៉ុន្តែរូបគេចង់មានអារម្មណ៍ពិសេសមិនធ្លាប់មានក្នុងក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

សឿយ វិសាល បាននិយាយថា ៖«គោលដៅធំរបស់ខ្ញុំមួយទៀត ខ្ញុំចង់សម្រេចគឺជួយឲ្យក្រុមជម្រើសជាតិមានឱកាសទៅលេងវគ្គផ្តាច់ព្រ័ត្រដើម្បីប្រទេសជាតិយើងម្តង។ មិនថាពានរង្វាន់អ្វី ឲ្យតែពានរង្វាន់អន្តរជាតិ ពីព្រោះខ្ញុំចង់ឃើញក្រុមជម្រើសជាតិយើងមានការប្រកួតប្រជែងជាមួយគេ។ និយាយទៅ ក្តីស្រមៃធំបំផុតគឺចង់លើកពានជាមួយក្រុមជម្រើសជាតិកម្ពុជា»។

សឿយ វិសាល បានជាប់ជម្រើសជាតិកម្ពុជាតាំងពីឆ្នាំ២០១៤គឺក្នុងក្រុមអាយុក្រោម២២ឆ្នាំ ក្រុមអាយុក្រោម២៣ឆ្នាំ និងក្រុមលំដាប់ទី១ជម្រើសជាតិកម្ពុជា ប៉ុន្តែក្រុមជម្រើសជាតិកម្ពុជាមិនទាន់ស្គាល់ជាតិពានរង្វាន់អន្តរជាតិទេក្នុងរយៈពេលប្រមាណជិត៥០ឆ្នាំចុងក្រោយ។

លេងឲ្យព្រះខ័នរាជស្វាយរៀងតាំងពីឆ្នាំ២០១៤ សឿយ វិសាល បានជួយក្លិបឈ្នះជើងឯកលីគកំពូលកម្ពុជា១លើក (ឆ្នាំ២០១៩) និងឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ៣លើក (ឆ្នាំ២០១៥ ២០១៧ និង២០២៣-២៤) ព្រមជាមួយគ្នានេះក៏ជួយក្លិបទទួលបានចំណាត់ថ្នាក់លេខ២ លីគកំពូលកម្ពុជា៣លើក (២០១៧ ២០២០ ២០២១) និងលេខ២ពានពានរង្វាន់សម្តេចតេជោ៣លើក (២០១៦ ២០១៩ និង២០២១)៕


អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា២ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៥៨ នាទី agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ


