កីឡា
Davis Cup៖ ព្រឹកនេះ កម្ពុជា កំពុងប្រកួតជាមួយ មីយ៉ាន់ម៉ា
ក្រុមកីឡាករវាយកូនបាល់ជម្រើសជាតិកម្ពុជា កំពុងប្រកួតជាមួយ មីយ៉ាន់ម៉ា ក្នុងព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ប្រចាំតំបន់អាស៊ី-អូសេអានីកម្រិត៤ (ASIA/OCEANIA IV) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះពីថ្ងៃទី១០ ដល់ទី១៤ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ការប្រកួតសន្សំពិន្ទុក្នុងពូលថ្ងៃទី១ កាលពីថ្ងៃទី១០ ខែកក្កដា ម្សិលមិញ កម្ពុជា បានយកឈ្នះ អ៉ីរ៉ាក់ ដោយលទ្ធផល ៣-០។ លទ្ធផល ៣-០ នេះគឺសំដៅទៅលើការប្រកួត៣វិញ្ញាសា គឺការប្រកួតឯកត្តជន២វិញ្ញាសា និងការប្រកួតគូ១វិញ្ញាសា ដូច្នេះកម្ពុជាបានយកឈ្នះទាំង៣វិញ្ញាសាស្មើ នឹងលទ្ធផល ៣-០។

សម្រាប់ការប្រកួតថ្ងៃទី២ ព្រឹកថ្ងៃទី១១ ខែកក្កដានេះ កម្ពុជា ប្រកួតជាមួយ មីយ៉ាន់ម៉ា ដែលបានចាញ់ គុយវែត ដោយលទ្ធផល ៣-០ ម្សិលមិញ។

ពេលនេះ កម្ពុជា កំពុងឈរលេខ២ក្នុងពូល B ខណៈ គុយវែត ឈរលេខ១ក្នុងពូល B ហើយជីគីស្ថានលេខ១ក្នុងពូល A និង កាតារ លេខ២ក្នុងពូល A៕


ទស្សនាលទ្ធផលផ្សាយផ្ទាល់សូម ចូល Davis Cup
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


