កីឡា
ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន ប្រកួតល្ងាចនេះ ប៉ះគូប្រជែង៥៣នាក់
កីឡាករអត្តពលកម្មជម្រើសជាតិកម្ពុជា ឈុន ប៊ុនថន នឹងប្រកួតវេលាម៉ោង៤:៥៥នាទីល្ងាចនេះ ម៉ោងនៅកម្ពុជា លើវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤ នៅប្រទេសបារាំង។
វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រនេះមានកីឡាករ៥៣នាក់ដែលសុទ្ធតែកីឡាករខ្លាំងៗមកពីជុំវិញពិភពលោក។ ចំពោះម្ចាស់ផ្ទះបារាំងមានកីឡាករ៣រូបដែលមានឈ្មោះចូលរួមប្រកួត ខណៈសហរដ្ឋអាមេរិក និងអេស្ប៉ាញក៏មានកីឡាករ៣នាក់ដែរ។
ចំពោះកីឡាករកម្ពុជា ឈុន ប៊ុនថន ស្ថិតក្នុង Heat 5 ដែលមានកីឡាករបារាំង ចក្រភពអង់គ្លេស អាហ្វ្រិកខាងត្បួង កេនយ៉ា ប៉ូឡូញ ចាម៉ៃកា វេណេហ្ស៊ូអេឡា និង ន័រវេ។
កាលស៊ីហ្គេម ឆ្នាំ២០២៣ ឈុន ប៊ុនថន បានប្រើថិរវេលា ១នាទី និង៥២.៩១នាទី ដើម្បីឈ្នះមេដាយមាស ខណៈកំណត់ត្រាផ្ទាល់ខ្លួនល្អបំផុតគឺ ១នាទី និង៥០.០៩វិនាទី នៅពេលប្រកួតជើងឯកអាស៊ីកាលពីឆ្នាំ២០២៣ នៅប្រទេសថៃ។
ការប្រកួតមាន៣ដំណាក់កាល។ ដំណាក់កាលទី១គឺវគ្គជម្រុះបឋមក្នុងចំណោមកីឡាករទាំងអស់។ ដំណាក់កាលទី២ គឺវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលសុទ្ធតែជើងខ្លាំងជាប់ក្នុងវគ្គជម្រុះបឋម និងដំណាក់កាលទី៣គឺវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមមេដាយមាស ប្រាក់ និងសំរិទ្ធ។
វិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រនេះ កីឡាករ David Rudisha របស់ប្រទេសកេនយ៉ា កំពុងកាន់កំណត់ត្រាថិរវេលាល្អបំផុតទាំងកម្រិតពិភពលោក និងអូឡាំពិក ដោយរូបគេបានប្រើពេល ១ នាទី និង៤០.៩១នាទី ដែលកាន់តាំងពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០១២៕







អត្ថបទ៖ វីរបុត្រ
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


