កីឡា
ប្រធានក្រុមថ្មី Yudai Ogawa ជឿជាក់ថា បាល់ទាត់កម្ពុជានឹងត្រចះត្រចង់
ខ្សែបម្រើកណ្តាលជម្រើសជាតិកម្ពុជា Yudai Ogawa នៅតែមានជំនឿជាក់លើក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជានឹងត្រចះត្រចង់នាពេលអនាគត បើទោះជាមួយរយៈពេលចុងក្រោយមិនសូវល្អប្រសើរក៏ដោយ។

បរាជ័យក្រោមថ្វីជើងក្រុមភ្ញៀវស្រីលង្កាដោយការស៊ុតប៉េណាល់ទីកាត់សេចក្តី ២-៤ បន្ទាប់ពីប្រើពេល១២០នាទីស្មើគ្នា ២-២ នៅលើទីលាន ពហុកីឡដ្ឋានជាតិអូឡាំពិក ជើងទី២ វគ្គជម្រុះ AFC Asian Cup 2027 យប់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ អ្នកគាំទ្រជាច្រើនបានរិះគន់លើកីឡាករ និងគ្រូបង្វឹក ដែលធ្វើឲ្យពួកគាត់មិនត្រឹមតែពិបាកចិត្តខ្លាំងរឿងបរាជ័យនោះទេ ប៉ុន្តែរងសម្ពាធធ្ងន់ពីអ្នកគាំទ្រថែមទៀត។

ក្នុងនោះលោកគ្រូបង្វឹក Félix Dalmás និងខ្សែប្រយុទ្ធ លឹម ពិសុទ្ធ ទទួលរងសម្ពាធខ្លាំងជាងគេ។ មិនត្រឹមតែរិះគន់ប៉ុណ្ណោះទេ អ្នកខ្លះថែមទាំងជេរដល់ឪពុកម្តាយរបស់កីឡាករថែមទៀត។ ពាក់ព័ន្ធនឹងការរិះគន់ទាំងនេះ Yudai Ogawa បាននិយាយថា ៖«ប្រសិនបើ អ្នករិះគន់ទៅលើកីឡាករម្នាក់ដែលរត់១២០នាទី ប្រយុទ្ធផង ចុះជួយតំបន់ការពារផង ហើយហ៊ានលើកដៃដើម្បីស៊ុតប៉េណាល់ទីដែលមានសម្ពាធថែមទៀត ខ្ញុំគិតថា រិះគន់ខុសហើយ។ ខ្ញុំនឹងគាំទ្រគាត់»។

កីឡាកររូបនេះបានបន្តថា ៖«ពិតជាមានមោទនភាពចំពោះក្រុមយើងដែលបានបង្ហាញសមត្ថភាពនៅលើទីលាន។ ខ្ញុំនៅតែជឿថា អនាគតបាល់ទាត់កម្ពុជានឹងភ្លឺស្វាង ត្រចះត្រចង់។ ទោះបីជាបរាជ័យច្រើនដងយ៉ាងណាក៏ដោយ ក៏យើងនៅតែក្រោកឈរ និងបន្តដំណើរឆ្ពោះទៅមុខជានិច្ច។ គ្មានថ្ងៃបោះបង់ទេ»។

ជាមួយគ្នានេះ Yudai Ogawa បានថ្លែងអំណរគុណដល់បងប្អូនដែលបានគាំទ្រដល់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

តាមរយៈបរាជ័យក្រោមថ្វីជើងស្រីលង្កាដោយលទ្ធផលប៉េណាល់ទី ២-៤ កម្ពុជាបានធ្លាក់ត្រឹមវគ្គជម្រុះជុំទី២ក្នុងជើងឯកអាស៊ី ហើយនៅចុងឆ្នាំ២០២៤ កម្ពុជាត្រូវមានកាតព្វកិច្ចធំមួយទៀតគឺប្រកួតពានរង្វាន់លំដាប់ទី១អាស៊ាន AFF Championship៕

អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម៣ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


