កីឡា
ការវិភាគបង្ហាញថា Man City មាន%ខ្ពស់ជាងគេក្នុងការឈ្នះជើងឯក UCL ២០២៤-២៥
យោងតាមការវិភាគរបស់ Opta Supercomputer ក្លិប Manchester City ជាក្រុមមានភាគរយខ្ពស់ជាងគេក្នុងការឈ្នះជើងឯក UEFA Champions League ឆ្នាំ២០២៤-២៥ ដែលមានរូបមន្តប្រកួតថ្មី។

ជាមួយការប្រើប្រាស់រូបមន្ដថ្មី UEFA Champions League រដូវកាលនេះ ក្រុមចូលរួមប្រកួតបានកើនឡើងដល់៣៦ក្រុម។ ក្រុមនីមួយៗនឹងលេងការប្រកួតចំនួន៨ប្រកួតទល់នឹងគូប្រកួតចំនួន៨ផ្សេងគ្នា គឺការប្រកួតក្នុងដី៤លើក និងក្រៅដី៤លើក។ ក្រុមកំពូលទាំង៨នឹងឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយ ខណៈក្រុមលេខ៩ដល់លេខ២៤នឹងត្រូវប្រកួតវគ្គជម្រុញ២លើកទៀត ដើម្បីរកក្រុមចំនួន៨ទៀតឡើងវគ្គបន្ត។
យោងតាមការគណនា ក្លិប Man City ជាក្លិបមានភាគរយខ្ពស់ជាងគេរហូតដល់២៥.៣%ក្នុងការឈ្នះពាន UEFA Champions League រដូវកាលនេះ។ ក្រុមរបស់លោក Pep Guardiola មានឱកាស៩៥.២% ក្នុងការឆ្លងទៅវគ្គ១៦ក្រុមចុងក្រោយ ហើយមានឱកាស៧៣.៨% ឆ្លងទៅវគ្គ៨ក្រុមចុងក្រោយ មានឱកាស៥៥% ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយមានឱកាស៣៩.៩% ឡើងដល់វគ្គផ្តាច់ព្រ័ត្រ និងមានឱកាសឈ្នះពានរង្វាន់ UEFA Champions League ចំនួន២៥.៣%។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នៅកីឡដ្ឋាន Allianz Arena ទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥។

ការប្រកួតវគ្គសន្សំពិន្ទុ Man City នឹងត្រូវជួបជាមួយ Inter Milan, Club Brugge, Feyenoord និង Sparta Prague ក្នុងដីខ្លួន ហើយទៅសួរសុខទុក្ខ PSG, Juventus, Sporting Lisbon និង Slovan Bratislava នៅក្រៅដី។ បន្ទាប់ពីក្រុម Man City ក្រុមដែលមានភាគរយខ្ពស់ក្នុងការឈ្នះពាន UEFA Champions League គឺ Real Madrid មាន៣១.៦% ឡើងដល់វគ្គផ្ដាច់ព្រ័ត្រ និងមានឱកាសឈ្នះជើងឯក១៨.២%៕
ប្រែសម្រួល៖ ផា រតនា
-
សន្តិសុខសង្គម៦ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
សេដ្ឋកិច្ច៤ ថ្ងៃ agoរដ្ឋាភិបាលហាមឃាត់ក្រុមហ៊ុនផលិតស្រា និងភេសជ្ជៈផ្ដល់រង្វាន់តាមក្រវិលកំប៉ុង ចាប់ពីដើមខែតុលា ឆ្នាំនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoក្រសួងវប្បធម៌ ព្រមានចាត់វិធានការច្បាប់លើជនដែលនៅតែបន្តកែច្នៃ ប្រើគ្រឿងលម្អយកគំរូគ្រឿងឥស្សរិយយស«ព្រះរាជមហាកណ្ឋាភណ្ឌគ្រងរាជសម្បត្តិ»
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី
-
ព័ត៌មានជាតិ៥ ម៉ោង agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoថៃលុបMoU 2001៖ សម្ដេចតេជោប្រាប់ថៃថា កុំបបួលកម្ពុជាចរចាទ្វេភាគីទៀត ត្រូវដឹកដៃគ្នាទៅរកយន្តការអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
ព័ត៌មានជាតិ៦ ម៉ោង agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា


