កីឡា
Barcelona ធ្លាក់វគ្គ១៦ដំបូងក្នុង១៤ឆ្នាំចុងក្រោយ ឯ PSG និង Liverpool ឡើងវគ្គ៨ក្រុម UCL
ក្រុមអ្នកមានបុណ្យ Barcelona បានធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយលើកដំបូងគិតចាប់តាំងពីឆ្នាំ២០០៧មក បន្ទាប់ពីសរុបទាំងពីរជើងចាញ់ Paris Saint-Germain ដោយលទ្ធផល ៥-២។
សម្រាប់ការប្រកួតជើងទី២ក្រុមយក្ស Catalan ត្រូវធ្វើការធ្ងន់នៅក្រៅដីដើម្បីវាយបកទើបសង្ឃឹមឡើងទៅវគ្គបន្តបាន បន្ទាប់ពីជើងទី១ចាញ់ធ្ងន់កដោយលទ្ធផល ៤-១ក្នុងផ្ទះរបស់ខ្លួន។ ប៉ុន្តែយប់មិញនេះធ្វើមិនបានល្អទេដោយបញ្ចប់ទៅត្រឹមស្មើគ្នា១-១
នៅនាទីទី៣១ក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះ PSG ទទួលបានបាល់ពិន័យ១១ម៉ែត្រដែលភារៈនេះធ្លាក់ទៅលើតារាវ័យក្មេង Kylian Mbappe ហើយស៊ុតបានសម្រេចនាំមុខ ១-០ ប៉ុន្តែត្រឹមតែ៦នាទីក្រោយ Barcelona តាមស្មើ ១-១ បន្ទាប់ពីតារាឆ្នើម Lionel Messi ស៊ុតពីចម្ងាយចូលទីបានសម្រេចដើម្បីផ្តល់ក្តីសង្ឃឹមដល់ក្រុមភ្ញៀវ។
នៅចុងវគ្គទី១ ក្រុមអ្នកមានបុណ្យទទួលបានបាល់ពិន័យ១១ម៉ែត្រ ប៉ុន្តែ Lionel Messi ស៊ុតមិនបានសម្រេចទេ បន្ទាប់ពីអ្នកចាំទី Navas ជួយសង្គ្រោះបាន។ លទ្ធផល ១-១ នេះនៅរក្សារហូតដល់ចប់៩០នាទី។
បើគិតចាប់តាំងពីឆ្នាំ២០០៧មក នេះជាលើកដំបូងហើយដែល Barcelona បានធ្លាក់ចេញពីពានរង្វាន់ធំលំដាប់លេខ១នៅអឺរ៉ុបក្នុងវគ្គ១៦ក្រុមចុងក្រោយពោលគឺមានរយៈពេល១៤ឆ្នាំ។
ងាកទៅក្រុមនៅអង់គ្លេសវិញ ហង្សក្រហម Liverpool ធ្វើមិនសូវបានល្អទេនៅលីគក្នុងរដូវកាលនេះ ប៉ុន្តែ Champions League ធ្វើបានល្អ។ ការប្រកួតជើងទី២យប់មិញក្នុងផ្ទះរបស់ខ្លួន Liverppool បានឈ្នះ RB Leipzing ២-០ ខណៈជើងទី២ក៏ឈ្នះ ០-២ ដែរ។ ដូច្នេះសរុបទាំងពីរជើងឈ្នះដោយមិនឲ្យតដៃរួច ៤-០។
រូបមកដល់ពេលរកឃើញ៤ក្រុមហើយឡើងទៅវគ្គ ៨ក្រុមចុងក្រោយនៃពាន UCL គឺ FC Porto របស់ព័រទុយហ្គាល់, Borussia Dortmund របស់អាល្លឺម៉ង់, Liverpool របស់អង់គ្លេស និង PSG របស់បារាំង។
អ្វីដែលគួរឲ្យសំគាល់មួយទៀតនោះគឺតារាឆ្នើមលើលោកទាំងពីរគឺ Christiano Ronaldo និង Lionel Messi លែងបន្តដំណើរទៅវគ្គ៨ក្រុមចុងក្រោយទាំងពីរនាក់ដូចគ្នា បន្ទាប់ Juvestus និង Barcelona អស់ឱកាសត្រឹមវគ្គ១៦ក្រុមដូចគ្នា៕
អត្ថបទ៖ វីរបុត្រ
ប្រភពរូប៖ Dailymail
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


