កីឡា
Ronaldo យករូបភាពស៊ុតបញ្ចូលទីលើ Man Utd មករចនាម៉ូដនាឡិកាថ្មី
កំពូលតារាបាល់ទាត់ Cristiano Ronaldo បានជ្រើសរើសរូបភាពនៃការស៊ុតបាល់បញ្ចូលទីដ៏ល្បីល្បាញរបស់ខ្លួនទល់នឹងក្លិប Manchester United ដើម្បីបង្ហាញក្នុងនាឡិកាប្រណីតដែលទើបនឹងចេញថ្មី។

កីឡាករ Ronaldo និងក្រុមហ៊ុនផលិតនាឡិកាអាមេរិក Jacob & Co បានបង្ហាញនាឡិកាថ្មីចំនួន២ម៉ូដែលដែលមានឈ្មោះថា «Flight of CR7» និង «Heart of CR7»។ ម៉ូដែល Flight of CR7 ត្រូវបានបំផុសគំនិតដោយការតែតបញ្ចូលទីដ៏គួរឲ្យចងចាំរបស់ Ronaldo នៅក្លិបយក្សអេស្ប៉ាញ Real Madrid ទល់នឹងក្រុម Manchester United ក្នុងក្របខ័ណ្ឌ Champions League វគ្គ១៦ក្រុមចុងក្រោយ កាលពីឆ្នាំ២០១៣ ។ នៅខាងក្រោយនាឡិកាមានរូបសញ្ញាអបអរ “siuuu” ពណ៌មាស។ ចំពោះម៉ូដែល Heart of CR7 បានភ្ជាប់ជាមួយរូបភាពនៃការអបអរសាទរគ្រាប់បាល់ដ៏ល្បីរបស់ Ronaldo។
នាឡិកាទាំងពីរនេះមានបំពាក់គ្រីស្តាល់ត្បូងកណ្តៀងជាមួយអក្សរ CR7 និងហត្ថលេខារបស់កីឡាករ Cristiano Ronaldo។ ចំពោះតម្លៃវិញនាឡិកា Heart of CR7 មានតម្លៃ ២៥,០០០ដុល្លារ ខណៈ Flight of CR7 មានតម្លៃរហូតដល់ ៥៨,០០០ដុល្លារ។

Ronaldo បានចែករំលែកនៅលើ Instagram ថា ៖«ខ្ញុំតែងតែសុបិនចង់មានម៉ូដនាឡិកាផ្ទាល់ខ្លួន។ Flight of CR7 និង Heart of CR7 ទទួលបានការបំផុសគំនិតពីពេលវេលាដ៏អស្ចារ្យបំផុតរបស់ខ្ញុំនៅលើទីលាន។ ខ្ញុំសង្ឃឹមថាអ្នកស្រឡាញ់នាឡិកានេះដូចខ្ញុំស្រឡាញ់វាដែរ»។
កីឡាករ Ronaldo លេងឲ្យក្លិប Manchester United ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៩ បានឈ្នះពានរង្វាន់ Champions League ១លើក និងពានរង្វាន់ Premier League ៣លើក មុនពេលផ្លាស់ទៅ Real Madrid នៅឆ្នាំ២០០៩៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


