កីឡា
កូនប្រុសរបស់ Ronaldinho ចុះហត្ថលេខាជាមួយក្លិប Barcelona តាមគន្លងឪពុកជាផ្លូវការ
កូនប្រុសរបស់អតីតតារាឆ្នើមប្រេស៊ីល Ronaldinho កីឡាករ Joao Mendes បានចុះហត្ថលេខាជាផ្លូវការជាមួយក្លិប Barcelona បន្ទាប់ពីឈានចូលវ័យ ១៨ ឆ្នាំ កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ថ្មីៗនេះ។

កូនប្រុសរបស់វីរបុរសប្រេស៊ីលដែលឆ្លងកាត់រយៈពេលសាកល្បងដោយជោគជ័យក្នុងខែមករា ទីបំផុតបានចុះហត្ថលេខាជាមួយ Barca កាលពីថ្ងៃព្រហស្បតិ៍ ហើយឥឡូវនេះនឹងចាប់ផ្ដើមដំណើរផ្លូវបាល់ទាត់របស់គេនៅក្នុងក្រុមថ្នាលដ៏ល្បីល្បាញរបស់ក្លិប ដែលគេដាក់ឈ្មោះថា La Masia។

Mendes បានចាប់ផ្ដើមអាជីពរបស់គេនៅ ក្លិបFlamengo មុនពេលផ្លាស់ទៅ Vasco de Gama និង Boavista-RJ នៅកម្រិតយុវជន។ ក្នុងឆ្នាំ ២០១៩ គេទទួលបានចាប់អារម្មណ៍លើក្រុមអ្នកសង្កេតកីឡាកររបស់ក្លិប Cruzeiro ហើយក៏បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៦ ឆ្នាំ ជាមួយក្លិបលេងនៅលីគទី ២ ប្រេស៊ីល។ បន្ទាប់ពីចំណាយពេល ៣ ឆ្នាំ ជាមួយក្រុមប្រេស៊ីលមួយនេះ Mendes បានសម្រេចចិត្តបញ្ចប់កិច្ចព្រមព្រៀងនោះ ហើយទទួលយកការសាកល្បងនៅ Barca ដែលឥឡូវនេះបានបង្ហាញជាផ្លូវការថា គេជាកីឡាករអាយុក្រោម ១៩ ឆ្នាំ (U19s)។

Mendes ត្រូវបានគេសង្ឃឹមថា នឹងដើរតាមគន្លងរបស់ឪពុកខ្លួន ដែលបានឈ្នះពានរង្វាន់ La Liga ពីរលើក និង Champions League នៅ Barca ហើយក៏បានក្លាយជាអ្នកឈ្នះ Ballon d’Or ផងដែរ។
បន្ទាប់ពីចុះហត្ថលេខាជាផ្លូវការសម្រាប់ Barcelona ឥឡូវនេះ Mendes នឹងផ្ដោតលើការរកបានកៅអីបង្ហាញខ្លួននៅក្នុងក្រុម U19 របស់ពួកគេ ដែលនឹងត្រូវជួបជាមួយ Girona Juvenil A ក្នុងការប្រកួតលីគបន្ទាប់របស់ពួកគេនៅចុងសប្ដាហ៍នេះ៕
ប្រភព ៖ goal.com
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


