ព័ត៌មានអន្ដរជាតិ
កសិករថៃជំរុញឱ្យរដ្ឋាភិបាលដោះស្រាយការធ្លាក់ចុះតម្លៃដំណាំ
កសិករថៃ បានជំរុញឱ្យរដ្ឋាភិបាលអនុវត្តវិធានការដោះស្រាយការធ្លាក់ចុះនៃតម្លៃដំណាំ ដោយព្រមានថាកសិករនឹងរងទុក្ខ ប្រសិនបើមិនចាត់វិធានការណាមួយទេ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

ប្រធានសមាគមកសិករថៃ លោក Pramote Charoensilp បានថ្លែងថា កសិករជាច្រើនរួមទាំងកសិករដែលធ្វើស្រែចម្ការ ដំឡូងមី ដូងប្រេង និងកៅស៊ូ កំពុងជួបការលំបាកដោយសារតម្លៃដំណាំធ្លាក់ចុះផ្ទុយពីកំណើនតម្លៃដាំដុះ។
លោកបានលើកឡើងជាឧទាហរណ៍ថា តម្លៃស្រូវក្រៅរដូវមានសំណើម ២៥ ភាគរយ ត្រូវបានជួញដូរនៅ ៧ ០០០ បាត/តោន កាលពីសប្ដាហ៍មុន ធៀបនឹង ៩ ០០០-១០ ០០០ បាត/តោន កាលពី ២-៣ ឆ្នាំមុន។ ផ្ទុយទៅវិញ ការចំណាយលើការដាំដុះ បានកើនដល់ ៦ ៥០០ – ៧ ០០០ បាត/តោន។ លោកចង់បានឱ្យតម្លៃនេះ យ៉ាងហោចណាស់ឡើងលើស ៨ ០០០ បាត/តោន។
លោក Pramote បាននិយាយថា ការធ្លាក់ចុះនៃតម្លៃស្រូវបណ្ដាលមកពីការនាំចេញអង្ករឡើងវិញរបស់ឥណ្ឌា ដែលធ្វើឱ្យការផ្គត់ផ្គង់មានច្រើនលើទីផ្សារអន្តរជាតិ។

លោកបានសង្កត់ធ្ងន់ថា រដ្ឋាភិបាលថៃមិនទាន់ដាក់ចេញនូវវិធានការណាមួយដើម្បីជួយដល់កសិករនៅឡើយទេ ដោយលោកបានចង្អុលបង្ហាញថា សំណើផ្តល់ជំនួយចំនួន ១ ០០០ បាត/រ៉ៃ មិនទាន់ត្រូវបានដាក់ជូនគណៈរដ្ឋមន្ត្រីដើម្បីពិចារណានៅឡើយ។
បើតាមមន្រ្តីជំនាញដដែល ក្រសួងពាណិជ្ជកម្មបានអះអាងថា ខ្លួនត្រូវការបញ្ចប់ការចុះបញ្ជីកសិករ ត្រឹមថ្ងៃទី ៣០ ខែមេសា មុនពេលស្នើសុំវិធានការ និងថវិកាទៅគណៈរដ្ឋមន្ត្រីដើម្បីអនុម័ត។
លោកក៏បានរិះគន់ក្រសួងកសិកម្មថៃផងដែរ ចំពោះការមិនគាំទ្រកសិករក្នុងការបោះបង់ចោលនូវការដុតដើមដំណាំក្រោយការប្រមូលផល រួមទាំងការមិនផ្ដល់ប្រាក់ ៥០០ បាត/រ៉ៃ តាមកញ្ចប់ឧបត្ថម្ភធនដែលបានសន្យា។ សមាគមបានស្នើម្តងហើយម្តងទៀតទៅគណៈកម្មាធិការគោលនយោបាយ និងគ្រប់គ្រងអង្ករជាតិស្តីពីផលិតកម្ម៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


