ព័ត៌មានអន្ដរជាតិ
ក្រុមបះបោរមូស្លីមក្នុងខេត្ត Yala ភាគខាងត្បូងថៃ វាយប្រហារជាថ្មី២លើកផ្សេងគ្នានៅយប់ថ្ងៃចន្ទ
មនុស្សបីនាក់បានស្លាប់ និងម្នាក់រងរបួសនៅក្នុងការវាយប្រហារពីរផ្សេងគ្នាក្នុងខេត្តYala បើទោះបីជាមានការខិតខំប្រឹងប្រែងស្ដារសន្តិភាពរបស់រដ្ឋាភិបាលថៃ និងការរឹតបន្តឹងវិធានការសន្តិសុខក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន The Nation នៅថ្ងៃទី២៩ខែមេសានេះ។

ប៉ូលិសបានរាយការណ៍ថា ប៉ូលិសពីរនាក់និងប្រជាការពារភូមិម្នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារពីរដាច់ដោយឡែកពីគ្នាដោយក្រុមបះបោរមូស្លីម ក្នុងខេត្ត Yala នៅពាក់កណ្តាលអធ្រាត្រនិងព្រឹកថ្ងៃចន្ទ។
ការវាយប្រហារលើកទីមួយបានកើតឡើងនៅក្បែរហាងលក់គ្រឿងទេសមួយកន្លែងនៅផ្លូវ Yala-Bannang Sata ក្នុងស្រុក Bannang Sata បណ្ដាលឲ្យប្រជាការពារភូមិឈ្មោះ Thirawut Puttharat អាយុ ៣៤ ឆ្នាំ ស្លាប់នៅចម្ងាយ ៣០០ ម៉ែត្រពីមូលដ្ឋានរបស់គាត់។
ប្រជាការពារភូមិនេះ បានចាកចេញពីមូលដ្ឋានដើម្បីទិញរបស់របរនៅហាងក្បែរនោះ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានជនមិនស្គាល់មុខមួយក្រុម ដែលលាក់ខ្លួនក្នុងគុម្ភស្មៅខ្ពស់ក្បែរផ្លូវ បើកការបាញ់ប្រហារមកលើរថយន្តរបស់គាត់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។ បន្ទាប់មកជនបង្កបានដុតរថយន្តចោលមុនពេល រត់គេចពីកន្លែងកើតហេតុ ។

ចំណែកការវាយប្រហារលើកទី២ ទៅលើប៉ូលិស៣នាក់ដោយការបំផ្ទុះគ្រាប់បែកកែច្នៃកប់នៅតាមផ្លូវក្នុង ស្រុក Than To នៅវេលាម៉ោង៩និង៣០នាទីព្រឹកបណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង។ ឧត្តមសេនីយទោ Issaret Intharapet និង ជំនួយការបានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ចំណែក ជំនួយការម្នាក់ទៀតបានរងរបួសធ្ងន់ធ្ងរ។
គួរបញ្ជាក់ថាអំពើហិង្សានៅតែបន្តកើតមាននៅភាគខាងត្បូងប្រទេសថៃ បើទោះជាមានការប្រឹងប្រែងចរចាសន្តិភាពក៏ដោយ។ ការវាយប្រហារដោយហិង្សានេះទាំងនេះបន្តកើតឡើង បើទោះបីជាឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិលោក Phumtham Wechayachai ចេញបញ្ជាឱ្យរឹតបន្តឹងវិធានការសន្តិសុខ និងបានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលថៃក្នុងការបន្តការសន្ទនាសន្តិភាពជាមួយក្រុមបះបោរ ប៉ុន្តែអំពើហិង្សានៅតែបន្តកើតមានដដែល៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៦ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


