កីឡា
ក្តៅៗ កម្ពុជាទទួលធ្វើម្ចាស់ផ្ទះជម្រុះ AFC U23 Asian Cup ចុងឆ្នាំនេះ
សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសជាផ្លូវការអំពីប្រទេសដែលទទួលសិទ្ធិរៀបចំការប្រកួតជម្រុះជើងឯកយុវជនអាស៊ីអាយុក្រោម២៣ឆ្នាំ «2026 AFC U23 Asian Cup) ដែលនឹងចាប់ប្រកួតពីថ្ងៃទី១ ដល់ទី៩ ខែកញ្ញា ឆ្នាំ២០២៥។

ប្រទេសដែលបានទទួលសិទ្ធិធ្វើម្ចាស់មាន កម្ពុជា វៀតណាម ចិន ឥណ្ឌូណេស៊ី ហ្សក់ដានី គីជីស្ដាន មីយ៉ាន់ម៉ា កាតា តាជីគីស្ថាន ថៃ និង អារ៉ាប់រួម។ ម្ចាស់ផ្ទះទាំង១១ប្រទេសនេះ នឹងទទួលរៀបចំធ្វើម្ចាស់ផ្ទះម្នាក់១ពូល។
ក្រុមបាល់ទាត់អាស៊ីក្រោមអាយុ២៣ឆ្នាំចំនួន៤៤ នឹងត្រូវបែងចែកជា១១ពូល ដែលក្នុង១ពូលមាន៤ក្រុម។ ក្រុមលេខ១ក្នុងពូលទាំង១១ និងក្រុមចំណាត់ថ្នាក់លេខ២ល្អបំផុតក្នុងពូលចំនួន៤ សរុប១៥ក្រុម នឹងទទួលបានកៅអីឡើងទៅប្រកួតជុំចុងក្រោយ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលមានកៅអីជុំចុងក្រោយស្រាប់ក្នុងនាមជាម្ចាស់ផ្ទះ។
ការចាប់ឆ្នោតជ្រើសរើសពូល នឹងធ្វើនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ក្នុងទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី។

ព្រឹត្តិការណ៍នេះជាផ្នែកមួយដ៏សំខាន់នៃក្រុមបាល់ទាត់អាយុក្រោម២៣ឆ្នាំរបស់អាស៊ានទាំង១១ប្រទេសសម្រាប់ការត្រៀមខ្លួនកីឡាស៊ីហ្គេម នាខែធ្នូ ឆ្នាំ២០២៥ នៅប្រទេសថៃ។ ក្រៅពីប្រកួតជម្រុះក្នុងពានរង្វាន់អាស៊ីនេះ ក្រុមអាស៊ានទាំង១១ប្រទេសក៏មានការប្រកួតពានរង្វាន់អាស៊ាន AFF U23 Championship ពីថ្ងៃទី១៥ ដល់ទី៣១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ៖ វីរបុត្រ
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


