កីឡា
ច្បាស់ហើយ! ពេជ្រ សម្បត្តិ ជាអ្នកត្រូវទទួលជើងខ្លាំងអេស្ប៉ាញ Mario Alvarez នៅទឹកដីកម្ពុជា
ជាដំណឹងផ្លូវការ គឺកីឡាករ ពេជ្រ សម្បត្តិ របស់កម្ពុជា នឹងត្រូវជួបគ្នាជាមួយជើងខ្លាំង អេស្ប៉ាញ Mario Alvarez នៅកោះពេជ្រ នាថ្ងៃ ពុធ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២៥ ដែលនឹងផ្សាយផ្ទាល់លេីកញ្ចក់ទូរទស្សន៍ BTV News និងផេក BTV News ។

នៅក្នុងកម្មវិធីនោះផងដែរ គឺប្រជុំដោយជើងខ្លាំងគុនខ្មែរ ៤ នាក់ នឹងត្រូវជួបតទល់គ្នាជាមួយជើងខ្លាំងឆ្លងទ្វីបមកពី អេស្ប៉ាញ ៤ នាក់។ ក្នុងនោះក្រៅអំពីគូ ពេជ្រ សម្បត្តិ ជួបជាមួយ Alvarez គឺមាន ៣ គូទៀតដូចជា សំអឿន សុផា ត្រូវជួបជាមួយកីឡាករ វិចទ័រ កូនេសា, ស្តេចតុកែធន់ វណ្ណា ត្រូវជួបជាមួយ ម៉ាទីន សាន់ដ្រូ និង រិទ្ធី សុវណ្ណឃីម ត្រូវជួបជាមួយកីឡាករ ហ្គូនហ្សាឡូ ថេបារ។
យ៉ាងណា ក្នុងចំណោមគូប្រកួតទាំង ៤ ខាងលើ គឺគូ ពេជ្រ សម្បត្តិ និង Mario Alvarez ត្រូវបានគេចាត់ទុកគូប្រកួតដ៏គួរឱ្យចាប់អារម្មណ៍បំផុត ដោយសារកីឡាករ អេស្ប៉ាញ ធ្លាប់បានផ្តួលជើងខ្លាំងគីឡូ ៦០ របស់គុនខ្មែរ ២ រូបរួចមកហើយដូចជា ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា ខណៈឥឡូវនេះរូបគេត្រូវជួប សម្បត្តិ ដែលជាកីឡាករកំពុងឡើងកូដរបស់កម្ពុជា។ ដូច្នេះហើយទើបអ្នកគាំទ្ររំពឹងថា ការប្រកួតនេះនឹងក្លាយជាការប្រកួតដ៏ជក់ចិត្ត និងមិនអាចរំលងបាន៕

អត្ថបទ៖ សេម កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


