សន្តិសុខសង្គម
ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ប្រដាប់ដោយអាវុធ បង្កអសន្តិសុខ ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងជំនាញអធិការនគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀន ប្រដាប់ដោយអាវុធ និងបង្កភាពអសន្តិសុខ ក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ២៣ និង ២០ នាទីយប់ ថ្ងៃទី ៨ ខែឧសភា ឆ្នាំ ២០២៥ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងជំនាញអធិការនគរបាលខណ្ឌច្បារអំពៅ ធ្វើការបង្ក្រាបជាក់ស្ដែងករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិដើមចាន់ (យឿត្រី) សង្កាត់ច្បារអំពៅ ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ប៉េង ដារ៉ា ហៅ អាង៉ោល ភេទប្រុស អាយុ ៣៥ ឆ្នាំនេះ កម្លាំងនគរបាលជំនាញ បានស្រាវជ្រាវស៊ើបអង្កេតកំណត់អត្តសញ្ញាណ ដោយជនសង្ស័យរូបនេះ ជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រដាប់ដោយអាវុធផងដែរ។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងនគរបាលបានដកហូតវត្ថុតាងរួមមាន ៖ ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួន ៧ កញ្ចប់ , គ្រាប់អាវុធខ្លី ៤៥ គ្រាប់ , ដាវដែក ១ , កាំបិត ១ , បំពង់កែវសម្រាប់ប្រើប្រាស់គ្រឿងញៀន ២ , ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ១ និង ទូរស័ព្ទដៃ ២ គ្រឿង។

ជនសង្ស័យរូបនេះ ជាមុខសញ្ញាជួញដូរ និងចែកចាយគ្រឿងញៀនយ៉ាងសកម្ម ហើយក៏ជាជនទំនើងអុកឡុកក្នុងមូលដ្ឋានសង្កាត់ច្បារអំពៅទី ២ ខណ្ឌច្បារអំពៅ ផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនប្រឆាំងគ្រឿងញៀន នៃអធិការនគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ ៖ សុភា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


