កីឡា
ក្តៅៗ! លោក Xabi Alonso បានប្រកាសជាផ្លូវការនឹងចាកចេញពី Bayer Leverkusen ឆាប់ៗ
អ្នកចាត់ការសញ្ជាតិ អេស្ប៉ាញ លោក Xabi Alonso នឹងចាកចេញពីក្លិប Bayer Leverkusen នៅចុងបញ្ចប់រដូវកាល ២០២៤-២០២៥ នេះ។

លោក Alonso ត្រូវបានគេចាត់ទុកជាអ្នកចាត់ការដ៏ជោគជ័យមួយរូបនៅ Bayer Leverkusen ដោយលោកបានមកដឹកនាំក្លិបនេះកាលពីរដូវកាលក្តៅឆ្នាំ ២០២២។ ខណៈកាលពីរដូវកាលមុន លោកបានជួយឱ្យក្លិបរបស់ អឺល្លឺម៉ង់ មួយនេះឈ្នះពាន Bundesliga ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រក្លិប និងបានជួយឱ្យពួកគេឈ្នះពាន DFB-Pokal ផងដែរ។

បុរសសញ្ជាតិ អេស្ប៉ាញ វ័យ ៤៣ ឆ្នាំរូបនេះ ត្រូវបានគេអះអាងថា នឹងក្លាយជាអ្នកជំនួសកន្លែងលោក Carlo Ancelotti នៅ Real Madrid ក្នុងរដូវក្តៅនេះ។ គ្រប់យ៉ាងត្រូវបានគេរំពឹងទុកកាន់តែខ្លាំង បន្ទាប់ពីលោកប្រាប់អ្នកសារព័ត៌មានកាលពីថ្មីៗនេះថា លោកនឹងចាកចេញពី Bayer Leverkusen ឆាប់ៗ។

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ GOAL
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


