ព័ត៌មានអន្ដរជាតិ
តួកគី ត្រៀមខ្លួនធ្វើជាអ្នកត្រួតពិនិត្យបទឈប់បាញ់នៅអ៊ុយក្រែន
ប្រទេសតួកគី បានបង្ហាញពីការត្រៀមខ្លួន ដើម្បីធ្វើជាអ្នកសង្កេតការណ៍សម្រាប់បទឈប់បាញ់ដ៏មានសក្តានុពលមួយក្នុងប្រទេសអ៊ុយក្រែន ដែលជាសញ្ញានៃការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការសម្របសម្រួលសន្តិភាពនៅក្នុងតំបន់។ នេះបើយោងតាមការលើកឡើងរបស់លោក Hakan Fidan រដ្ឋមន្ត្រីការបទេសតួកគី កាលពីថ្ងៃសៅរ៍ទី៩ឧសភា។

ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងអំឡុងពេលមានការអំពាវនាវរួមគ្នាពីមេដឹកនាំមកពីចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ ប៉ូឡូញ និងអ៊ុយក្រែន ដែលបានយល់ព្រមលើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ថ្ងៃ ដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី១២ខែឧសភា ដោយមានការគាំទ្រពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ព្រមទាំងការព្រមានពីការដាក់ទណ្ឌកម្មធ្ងន់ធ្ងរប្រឆាំងនឹងរុស្ស៊ីចំពោះការមិនគោរពតាម។
រដ្ឋមន្ត្រីការបទេសតួកគី បានរំលឹកឡើងវិញនូវការគាំទ្ររបស់ទីក្រុងអង់ការ៉ាចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន ហើយបានសង្កត់ធ្ងន់លើឆន្ទៈរបស់តួកគីក្នុងការសង្កេតការណ៍បទឈប់បាញ់ប្រសិនបើត្រូវបានអនុវត្ត។ ក្នុងនាមជាសមាជិកណាតូ តួកគីបានរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយអ៊ុយក្រែន និងរុស្ស៊ី ចាប់តាំងពីការឈ្លានពានពេញលេញរបស់រុស្ស៊ីនៅឆ្នាំ២០២២ ដោយផ្តល់ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន ខណៈពេលដែលប្រឆាំងនឹងការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី។
កាលពីខែមីនា ក្រសួងការពារជាតិតួកគី បាននិយាយថា ខ្លួនអាចរួមចំណែកដល់បេសកកម្មរក្សាសន្តិភាពនៅអ៊ុយក្រែន បើបទឈប់បាញ់រវាងអ៊ុយក្រែន និងរុស្ស៊ីត្រូវបានប្រកាស។ បន្ទាប់មក កាលពីខែមុន តំណាងយោធាអ៊ុយក្រែន អង់គ្លេស បារាំង និងតួកគី បានជួបប្រជុំគ្នាក្នុងទីក្រុងអង់ការ៉ា ដើម្បីពិភាក្សាអំពីសន្តិសុខសមុទ្រខ្មៅ បន្ទាប់ពីបទឈប់បាញ់ដែលអាចកើតមាន ត្រូវបានព្រមព្រៀងរវាងអ៊ុយក្រែន និងរុស្ស៊ី៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


