Connect with us

កីឡា

លោក Munoz ថា Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំង

បានផុស

នៅ

លោក Pep Munoz គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង បានចាត់ទុកក្រុម FK Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំងតាំងពីលើដល់ក្រោម។

លោក Pep Munoz
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងសន្និសិទកាសែតមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន AFC Challenge League រវាងព្រះខ័នរាជស្វាយរៀង និង FK Arkadag នៅពហុកីឡដ្ឋានជាតិមរតកតេជោថ្ងៃ សៅរិ៍ ទី ១០ ខែ ឧសភា ស្អែកនេះ លោក Pep Munoz បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ចំណុចល្អរបស់ FK Arkadag គឺជាក្រុមមួយដែលលេងខ្លាំង។ ពេលពួកគេការពារ ដាក់សម្ពាធ ឡើងទៅប្រយុទ្ធ គឺពួកគេលេងខ្លាំង។ នេះគឺជាចំណុចល្អរបស់ពួកគេ។ ចំណែកយើងក៏ត្រូវប្រើចំណុកល្អ ចំណុចខ្លាំងរបស់ពួកយើងដែរ ដូចជារបៀបលេងរបស់យើង របៀបប្រយុទ្ធលើគូប្រកួតរបស់យើង គឺយើងនឹងប្រើប្រាស់វា»

ជាមួយគ្នានេះលោក Pep បានបន្ថែមអំពីស្ថានភាពរបស់កីឡាករក្នុងក្រុមថា៖ «កីឡាករដែលរបួសពីមុនមក ឥឡូវនេះយើងនៅសល់របួសតែ ២ នាក់ទេ។ អ៊ីចឹងក្រៅពីហ្នឹងទៀត គឺយើងបានជាសះស្បើយហើយសម្រាប់ក្រុមទាំងមូល»

រូបភាពសន្និសីទសារព័ត៌មាន

តាមប្រសាសន៍របស់លោក Pep Munoz គឺលោកទទួលស្គាល់ថា ក្រុម Arkadag ជាក្រុមលេងដាក់សម្ពាធខ្លាំង ប៉ុន្តែក្រុមព្រះខ័នរាជស្វាយរៀងវិញ ក៏មានរបៀបលេងរបស់ខ្លួនផងដែរ ហើយលោកបានសង្កត់ធ្ងន់ពី របៀបលេងរបស់ក្រុមលោកនឹងយកមកប្រើប្រាស់សម្រាប់ការប្រកួតថ្ងៃស្អែក។ ទន្ទឹមនឹងនេះលោកបានបង្ហើបថា កីឡាករដែលរបួសពីមុន គឺបានត្រឡប់មកវិញអស់ហើយ លើកលែងតែ ២ នាក់ប៉ុណ្ណោះ។

ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ហ្វឹក​ហាត់

យ៉ាងណាក៏ដោយ មានអ្នកគាំទ្រមួយចំនួន គឺនៅបារម្ភអំពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធសញ្ជាតិ ប្រេស៊ីល Gabriel Silva ដែលមានរបួសសរសៃពួរកាលពីជំនួបទល់បឹងកេត។ ដ្បិតលោក Pep Munoz មិនបានបញ្ជាក់លម្អិតអំពីរឿងនេះក៏ដោយ ប៉ុន្តែយើងបានឃើញ Gabi ចូលហ្វឹកហាត់ជាមួយក្រុមវិញហើយ។ ដូច្នេះថ្ងៃទី ១០ ស្អែក យើងសង្ឃឹមថា ខ្សែប្រយុទ្ធវ័យ ២៨ ឆ្នាំនឹងអាចចូលលេងវិញបាន៕

Gabi
ក្រុម FK Arkadag ហ្វឹក​ហាត់​ផ្លូវ​ការ

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ខែល​អាកាស​ដែល​ឥណ្ឌា​ប្រើ​បាញ់​ដ្រូន​ប៉ាគីស្ថាន តាមពិត​លួច​ទិញ​​ពី​រុស្ស៊ី​ក្នុង​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចធិបតី៖ កុំរៀន៤ ឆ្នាំ មានតែសញ្ញាបត្រ អ្វីក៏មិនចេះ ធ្វើការមិនកើត មិនចេះទាំងប្រើ Microsoft Wordទៀត

សុខភាព៧ ម៉ោង មុន

វិធីសាស្ត្រតែមួយគត់! អាចបង្ការខ្លួនពីដំណាក់កាលមហារីកធ្ងន់ធ្ងរមិនអាចព្យាបាលជាសះស្បើយ

សុខភាព១១ ម៉ោង មុន

វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់ពីវិធីសាស្រ្តរករោគសញ្ញា និងវិធីការពារជំងឺមហារីក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ ថា នឹងសុំចិន ឲ្យជួយដោះស្រាយជម្លោះ រុស្ស៊ី-អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម