កីឡា
ប្រវត្តិគ្រូសញ្ជាតិអង់គ្លេស លោក Gérard Jones មុនពេលចូលដឹកនាំក្លិប វិសាខា
ក្លិបបាល់ទាត់ វិសាខា បានប្រកាសជាផ្លូវការ អំពីការយកបានគ្រូបង្វឹកថ្មីម្នាក់ គឺលោក Gérard Jones ដើម្បីត្រៀមក្នុងការប្រកួតប្រជែងនៅរដូវកាល ២០២៥-២០២៦ ខាងមុខ។

នាព្រឹកថ្ងៃ អង្គារ៍ ទី ២៧ ខែ ឧសភា នេះ ក្លិបវិសាខា បានប្រកាសថា ពួកគេបានចុះកុងត្រាយកបានលោក Gérard Jones មកកាន់តំណែងជាគ្រូបង្វឹកថ្មីជំនួសលោក Jurgis Kalns ដែលបានចាកចេញពីតំណែងកាលពីដើមឆ្នាំ ២០២៥ សម្រាប់ការប្រកួតប្រជែងក្នុងរដូវកាលថ្មី ២០២៥-២០២៦។
លោក Gérard Jones ត្រូវបានគេចាត់ទុកជាគ្រូបាល់ទាត់ ដែលមានបទពិសោធជោគជាំម្នាក់ក្នុងរយៈពេល ១៥ ឆ្នាំមកនេះ។ បុរសសញ្ជាតិ អង់គ្លេស កាន់អាជ្ញាបណ្ណកម្រិត UEFA A រូបនេះ ធ្លាប់មានបទពិសោធជាច្រើនជាមួយការគ្រប់គ្រង និងដឹកនាំក្រុមបាល់ទាត់ ប៉ុន្តែភាគច្រើន លោកបានធ្វើការជាមួយនឹងក្រុមកម្រិតយុវជន។

បុរសសញ្ជាតិ អង់គ្លេស វ័យ ៣៥ ឆ្នាំរូបនេះ បានចាប់ផ្តើមអាជីពដំបូងជានាយកនៃក្រុមគ្រូបង្វឹក នៅសាលាបាល់ទាត់របស់ Arsenal ក្នុងឆ្នាំ ២០១០ ដល់ ២០១១។ បន្ទាប់មក លោកធ្លាប់បានធ្វើការងារជាច្រើនទៀតជាមួយនឹងបាល់ទាត់ ដូចជា គ្រូយុវជនរបស់ក្រុម Rochdale, អ្នកចាត់ការរបស់ក្រុម Eccleshill United, ជំនួយការគ្រូបង្វឹកក្រុមយុវជនអាយុក្រោម ២១ ឆ្នាំរបស់ Bradford City។
បន្តមកទៀត លោកបានធ្វើជា គ្រូបង្គោលរបស់ក្រុមយុវជន RIASA, គ្រូបង្គោលរបស់ក្រុម Bristol Rovers, គ្រូបណ្តុះបណ្តាលបាល់ទាត់នៅសហព័ន្ធបាល់ទាត់របស់ប្រទេស ម៉ារ៉ុក, គ្រូបណ្តុះបណ្តាលបាល់ទាត់នៅសហព័ន្ធបាល់ទាត់ អាមេរិក និងចុងក្រោយ មុនមកចូលរួមជាមួយ វិសាខា លោកបានធ្វើជានាយកនៃក្រុមគ្រូបង្វឹករបស់ក្រុម Sporting Kansas City នៅ អាមេរិក៕

អត្ថបទ៖ សេម កុសល
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


