កីឡា
គ្រូឆ្នើម ពេជ្រ សុផាន់ មើលដៃគូនៅអាមេរិកលើកនេះប្រសិនបើវាយនៅខ្មែរគឺស៊ូជាមួយ សម្បត្តិ មិនបានទេ
គ្រូប្រដាល់កំពុងល្បីឈ្មោះខ្លាំងលោក ពេជ្រ សុផាន់ ថាបើមើលពីសមត្ថភាពកីឡាករ Malcolm Hill ម្នាក់នេះបើប្រកួតលើទឹកដីខ្មែរវិញគឺស៊ូជាមួយកីឡាករ ពេជ្រ សម្បត្តិ មិនបានទេ។

លោក ពេជ្រ សុផាន់
លោក ពេជ្រ សុផាន់ បានឲ្យដឹងថា ការទៅសហរដ្ឋអាមេរិកជាលើកទី២ នេះលោក និងសិស្សមានចិត្តសប្បាយរីករាយដែលបានផ្សព្វផ្សាយគុនខ្មែរនៅទីនោះម្ដងទៀត។ ការត្រៀមខ្លួនមុនប្រកួតក៏មិនសូវខុសពីលើកទី១ ឡើយ និងព្យាយាមបន្សាំជាមួយអាកាសធាតុឲ្យល្អដើម្បីអំណោយផលដល់ការប្រកួត។

កម្មវិធីប្រកួត
ឆ្លើយតប និងសំនួរកម្ពុជាថ្មី ថាលោកគ្រូបានមើលពីសមត្ថភាព Malcolm Hill យល់យ៉ាងណាដែរ? គ្រូឆ្នើមរូបនេះថា កីឡាករអាមេរិកម្នាក់នេះប្រសិនបើវាយនៅខ្មែរវិញស៊ូជាមួយកូនសិស្សរបស់លោកមិនបានទេ។ ការឆ្លើយបែបនេះលោក ពេជ្រ សុផាន់ ប្រហែលមើលឃើញពីចំណុចខ្វះចន្លោះច្រើនហើយបើធៀបជាមួយ សម្បត្តិ វិញនោះ។

កីឡាករ ពេជ្រ សម្បត្តិ
បញ្ជាក់ដែរថា ក្រុមគុនខ្មែរបានទៅដល់សហរដ្ឋអាមេរិកហើយដើម្បីប្រកួតជាលើកទី២ នៅទីនោះផ្សព្វផ្សាយគុនខ្មែរ។ កីឡាករ កីឡាការិនីដែលនឹងត្រូវប្រកួតថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ នេះរួមមាន ឡៅ ចន្ទ្រា ឡៅ ចិត្រា លន បញ្ញា ពេជ្រ សម្បត្តិ និង អេ យ៉ានុត។ ពួកគេនឹងប្រកួតនៅទីក្រុងតាកូម៉ា នៃរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ពេជ្រ សម្បត្តិ នឹងត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ International USEACA Champion ជាមួយកីឡាករ Malcolm Hill ។ ការប្រកួតនេះក៏មានផ្សាយលើទូរទស្សន៍ BTV ផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


