Connect with us

កីឡា

ចេញហើយជម្រើស ១១ នាក់ល្អបំផុតប្រចាំលីគកំពូលកម្ពុជា រដូវកាល ២០២៤-២០២៥

បានផុស

នៅ

ក្រោយប្រកួតប្រជែងយ៉ាងតឹងតែងក្នុងលីគកំពូលកម្ពុជា Cambodian Premier League ទីបំផុតរកឃើញជម្រើស ១១ នាក់ល្អបំផុតប្រចាំរដូវកាល ២០២៤-២០២៥។

កីឡាករជម្រើស ១១ នាក់ល្អបំផុត
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នារសៀលថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២៥ នេះ ក្រុម​ហ៊ុន​ខេមបូឌាន​ព្រីមៀរលីគ​នៃ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ធ្វើពិធី​ប្រគល់​ពាន​រង្វាន់​​ចំនួន​១៦ ដល់​ក្រុម និង​ឯកត្តជន​ នៅ​រសៀល​ថ្ងៃ​ទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥ បន្ទាប់​ពី​លីគ​រដូវ​កាល​ ២០២៤-២៥​ បាន​បញ្ចប់​ជាផ្លូវការ។

បន្ទាប់ពីប្រគល់មេដាយជូនក្រុមលេខ ២, លេខ ៣, ប្រកាសអំពីក្រុមឈ្នះពានលីគកំពូលកម្ពុជា និងប្រកាសជ័យលាភីអ្នកឈ្នះពានឯកត្តជននីមួយៗរួចរាល់ CPL ក៏បានប្រកាសអំពីអ្នកឈ្នះពានកីឡាករជម្រើស ១១ នាក់ល្អបំផុតប្រចាំរដូវកាលនេះផងដែរ។ ក្នុងនោះកីឡាករ ដែលបានជាប់ជាជម្រើស ១១ នាក់ល្អបំផុតរបស់ CPL ប្រចាំរដូវកាល ២០២៤-២០២៥ មានដូចខាងក្រោម៖

កីឡាករ១១នាក់ល្អបំផុតប្រចាំលីគកំពូលកម្ពុជារដូវកាល២០២៤-២៥ គឺ

-អ្នកចាំទី៖ វីរៈ ដារ៉ា (ព្រះខ័នរាជស្វាយរៀង)

-ខ្សែការពារ៖ កាន់ ម៉ូ (វិសាខា), សារ៉េត គ្រីយ៉ា (ព្រះខ័នរាជស្វាយរៀង), Matheus Martins (ណាហ្គាវើលដ៍), និង អ៊ុក សុវណ្ណ (វិសាខា)

-ខ្សែបម្រើ៖ ញាណ សុស៊ីដាន (ព្រះខ័នរាជស្វាយរៀង), Ibef Ofufu (ភ្នំពេញក្រោន), និង សៀង ចន្ធា (បឹងកេត)

-ខ្សែប្រយុទ្ធ ៖ Cristian (ព្រះខ័នរាជស្វាយរៀង), Ramon (វិសាខា) និង Andres Nieto (ភ្នំពេញក្រោន)៕

កីឡាករជម្រើស ១១ នាក់ល្អបំផុត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម