កីឡា
លោក Oleg ស្ទើរតែមិនជឿ ភ្នំពេញក្រោន ឈ្នះពានសម្តេចតេជោ ហ៊ុន សែន
លោក Oleg Starynskyi ស្ទើរតែមិនជឿដែលក្លិបបាល់ទាត់ ភ្នំពេញក្រោន បានឈ្នះពានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ រដូវកាល២០២៤-២៥ បន្ទាប់ពីខកខានឈ្នះពាននេះអស់រយៈពេល១៦ឆ្នាំ។

លោកបានរៀបរាប់ក្នុងបទសម្ភាសថា ៖«នេះជាអារម្មណ៍ដ៏អស្ចារ្យបំផុត ខ្ញុំស្ទើរតែមិនអាចជឿ ដែល ភ្នំពេញក្រោន បានឈ្នះពាននេះ ក្រោយខកខានអស់រយៈពេល១៦ឆ្នាំ។ នេះគឺជាសមិទ្ធផលដ៏ធំសម្រាប់ក្រុមការងារគ្រូបង្វឹក សម្រាប់ក្រុមដ៏ល្អ និងអ្នកគាំទ្រដ៏ច្រើន ដូច្នេះខ្ញុំពិតជាអរគុណណាស់ដល់អ្នកគាំទ្រដែលរួមចំណែកជួយឲ្យសមិទ្ធផលនេះកើតឡើង»។

លោកគ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះបានបន្តថា ៖«ពានរង្វាន់នេះពិតជាមានអត្ថន័យខ្លាំងណាស់ ពីព្រោះក្រុមទាំងមូលបានខិតខំប្រឹងប្រែងខ្លាំងណាស់។ ពួកគាត់ផ្តោតយកចិត្តទុកដាក់ខ្លាំងមែនទែន ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ យើងបានខិតខំប្រឹងប្រែងពីមួយរដូវកាលទៅមួយរដូវកាល ហើយកាលពីរដូវកាលមុន យើងបានបរាជ័យ តែឆ្នាំនេះយើងធ្វើបាន»។

នេះជាពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៣ សម្រាប់ក្លិបភ្នំពេញក្រោន បន្ទាប់ពីធ្លាប់ឈ្នះលើកទី១កាលពីឆ្នាំ២០០៨ និងលើកទី២ឆ្នាំ២០០៩ ប៉ុន្តែនេះការឈ្នះពានសម្តេចតេជោ ហ៊ុន សែន លើកទី១សម្រាប់លោក Oleg Starynskyi ដែលបានដឹកនាំភ្នំពេញក្រោនពីរដងគឺរដូវកាល២០១៦-១៧ និងលើកទី២ពីឆ្នាំ២០២០រហូតដល់បច្ចុប្បន្ន៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


