កីឡា
Bayern Munich លត់ Aukland Ciy ១០-០ ខណៈ PSG ស៊ុត Athletico Madrid ៤គ្រាប់មិនឲ្យតដៃរួច
ក្រុមបាល់ទាត់របស់អាល្លឺម៉ង់ Bayern Munich ទទួលបានជ័យជម្នះយ៉ាងធំធេងលើកក្រុមរបស់នូវែលសេឡង់ Aukland City ដោយលទ្ធផល ១០-០ ខណៈក្រុមជើងឯក UEFA Champions League គឺ Paris Saint-Germain បានយកឈ្នះក្រុមរបស់អេស្ប៉ាញ Athletico Madrid ដោយលទ្ធផល ៤-០ ក្នុងពាន FIFA Club World Cup ឆ្នាំ២០២៥។

ការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលនេះបានដំណើរការ៤ប្រកួតហើយ។ ថ្ងៃបើកឆាក ក្រុមម្ចាស់ផ្ទះរបស់សហរដ្ឋអាមេរិក Inter Miami CF បានត្រឹមស្មើជាមួយក្រុមរបស់ប្រទេសអេហ្ស៊ីប Al Ahly ដោយលទ្ធផល ០-០ នៅពូល A ខណៈក្រុមរបស់ប្រេស៊ីល Palmeiras ក៏ស្មើនឹងក្រុមរបស់ព័រទុយហ្គាល់ Porto ដោយលទ្ធផល ០-០ ដែរ។
ចំណែកនៅពូល B ក្រុមរបស់បារាំង PSG បាន៣ពិន្ទុ ឈរលើកំពូលតារាង តាមរយៈជ័យជម្នះ ៤-០ លើក្រុមអេស្ប៉ាញ Atletico Madrid។ ៤គ្រាប់របស់ PSG រកបានដោយកីឡាករ៤នាក់ផ្សេងគ្នាគឺ Fabian Ruiz នៅនាទីទី១៩, កីឡាករ Vitinha នៅនាទី ៤៥+១, កីឡាករ Senny Mayulu នៅនាទី៨៧ និងប៉េណាល់ទីដោយកីឡាករ Lee Kang-in នៅនាទី៩០+៧។

ជាមួយគ្នានេះ Bayern Munic បានបង្កើតកំណត់ត្រាគ្រាប់បាល់ដល់ទៅ១០គ្រាប់លើក្រុមរបស់ នូវែលសេឡង់ Auckland City តាមរយៈកីឡាករ៥នាក់ផ្សេងគ្នា។ កីឡាករ Kingsley Coman រកបាន២គ្រាប់, កីឡាករ Michael Olise រកបាន២គ្រាប់, កីឡាករ Thomas Muller រកបាន២គ្រាប់, កីឡាករ Jamal Musiala រកបាន៣គ្រាប់ និងកីឡាករ Sacha Boey រកបាន១គ្រាប់។
ការប្រកួតប្រកួត FIFA Club World Cup ឆ្នាំ ២០២៥ បានបង្កើនប្រាក់រង្វាន់សរុប១ពាន់លានដុល្លារអាមេរិក។ ក្រុមដែលបានចូលរួមប្រកួតនឹងទទួលបានប្រាក់រង្វាន់តាមការឈ្នះ ឬស្មើ ចាប់ពីវគ្គសន្សំពិន្ទុឡើងទៅ។ ចំពោះ ក្រុមជើងឯកនឹងទទួលបានប្រាក់រង្វាន់ចំនួន ៤០ លានដុល្លារ បូករួមទាំងប្រាក់រង្វាន់រាប់ពីវគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ សរុបគឺចំនួន ១២៥ លានដុល្លារអាមេរិក៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ