កីឡា
ផ្លូវការ! រកឃើញក្រុមខ្លាំងឡើងវគ្គ ១៦ ក្រុមពាន Club World Cup ខណៈក្រុមអាស៊ីមាន១គត់
ទីបំផុតការប្រកួតប្រជែងក្នុងពានរង្វាន់ FIFA Club World Cup បានរកឃើញក្រុមខ្លាំងឡើងទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយហើយ បន្ទាប់ពីបញ្ចប់ការប្រកួតក្នុងពូលជាស្ថាពរត្រឹមព្រឹកថ្ងៃ សុក្រ ទី ២៧ ខែ មិថុនា ឆ្នាំ ២០២៥ ។

ក្រុមទាំង ១៦ ដែលបានឡើងទៅកាន់វគ្គបន្ត ក្នុងនោះពូល A មាន Palmeiras និង Inter Miami។ ពូល B មាន Paris Saint-Germain និង Botafogo។ ពូល C មាន Benfica និង Bayern Munich។ ពូល D មាន Flamengo និង Chelsea។ ពូល E មាន Inter Milan និង Monterrey។ ពូល F មាន Borussia Dortmund និង Fluminense។ ពូល G មាន Manchester City និង Juventus។ ចុងក្រោយពូល H មាន Real Madrid និង Al-Hilal។

យ៉ាងណា គូប្រកួតនីមួយៗ ដែលត្រូវជួបគ្នានៅវគ្គ ១៦ ក្រុមក៏បានរកឃើញហើយដែរ ដោយក្រុម Palmeiras ត្រូវជួបជាមួយ Botafogo។ Benfica ត្រូវជួបជាមួយក្រុម Chelsea។ PSG ត្រូវជួបជាមួយក្រុម Inter Miami។ Flamengo ត្រូវជួបជាមួយ Bayern Munich។ Inter Milan ត្រូវជួបជាមួយ Fluminense។ Man City ត្រូវជួបជាមួយក្រុម Al-Hilal។ Real Madrid ត្រូវជួបជាមួយ Juventus និងចុងក្រោយ Dortmund ត្រូវជួបជាមួយក្រុម Monterrey។
គួរបញ្ជាក់ថា ការប្រកួតវគ្គ ១៦ ក្រុម នឹងធ្វើឡើងចាប់ពីថ្ងៃ សៅរិ៍ ទី ២៨ ខែ មិថុនា ស្អែកនេះ ដល់ថ្ងៃទី ២ ខែ កក្កដា ឆ្នាំ ២០២៥។

អត្ថបទ៖ សេម កុសល
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


