កីឡា
ឥណ្ឌូណេស៊ី ជាក្រុមជោគជ័យជាងគេក្នុងពានអាស៊ានលំដាប់ទី១ SEA V. League
ការប្រកួតពានបាល់ទះលំដាប់ទី ១ ក្នុងតំបន់ អាស៊ាន SEA V League ឆ្នាំ ២០២៥ នឹងចាប់ផ្តើមឡើងពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ២០២៥ ដែលមានក្រុមបាល់ទះជម្រើសជាតិលំដាប់កំពួលទាំង ៥ ប្រចាំតំបន់អាស៊ាន។

បើក្រឡេកមើលអំពីប្រវត្តិនៃការកកើតពាននេះ គឺត្រូវបានផ្តួចផ្តើមឡើងតាំងពីឆ្នាំ ២០១៧ ប៉ុន្តែការប្រកួតបានចាប់ផ្តើមដំណើការជាផ្លូវការនៅឆ្នាំ ២០២៣ ដែលគិតមកដល់ពេលនេះ រៀបចំបាន ២ ឆ្នាំរួចហើយ។ យ៉ាងណា នៅក្នុងពានរង្វាន់នេះ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា គឺមិនដែលបានចូលរួមប្រកួតទេពីមុន ដោយនៅឆ្នាំ ២០២៥ នេះ គឺជាលើកដំបូងសម្រាប់ កម្ពុជា ដែលទទួលបានកៅអីបានចូលរួម បន្ទាប់ពីឈ្នះជើងឯក SEA V League Challenge កាលពីឆ្នាំ ២០២៤។

ជុំវិញការរៀបចំ ២ ឆ្នាំកន្លងមកនេះ ក្រុមជម្រើសជាតិ ឥណ្ឌូណេស៊ី បានក្លាយជាក្រុម ដែលជោគជ័យជាងគេ ដោយពួកគេបានឈ្នះមេដាយសរុបចំនួន ៤ គ្រឿង ក្នុងនោះមានមេដាយមាស ២ និងប្រាក់ ២។ បន្ទាប់មកក្រុមជម្រើសជាតិ ថៃ គឺជាក្រុម ដែលជោគជ័យទី ២ ដោយពួកគេបានឈ្នះមេដាយសរុបចំនួន ៤ គ្រឿងដូចគ្នា ក្នុងនោះមានមេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និងសំរឹទ្ធ ១ គ្រឿង។
ចំណែក វៀតណាម ធ្លាប់ឈ្នះមេដាយសរុប ២ គ្រឿង ក្នុងនោះប្រាក់ ១ និងសំរឹទ្ធ ១ ហើយចុងក្រោយ ក្រុម ហ្វីលីពីន ធ្លាប់ឈ្នះមេដាយសរុប ២ គ្រឿង ក្នុងនោះ សំរឹទ្ធទាំង ២ គ្រឿង។

គួរបញ្ជាក់ថា ការប្រកួត SEA V League គឺត្រូវបានបែងចែកជា ២ ជុំ ដោយជុំទី ១ ធ្វើនៅប្រទេស ហ្វីលីពីន និងជុំទី ២ ធ្វើនៅប្រទេស ឥណ្ឌូណេស៊ី។
ជុំទី១ នៅប្រទេសហ្វីលីពីន របស់ក្រុមជម្រើសជាតិកម្ពុជា
- កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី១០ កក្កដា
- កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី១១ កក្កដា
- កម្ពុជា ប៉ះ ហ្វីលីពីន ថ្ងៃទី១២ កក្កដា
- កម្ពុជា ប៉ះ ថៃ ថ្ងៃទី១៣ កក្កដា

ជុំទី២ នៅប្រទេសឥណ្ឌូណេស៊ី របស់ក្រុមជម្រើសជាតិកម្ពុជា
- កម្ពុជា ប៉ះ វៀតណាម ថ្ងៃទី១៦ កក្កដា
- កម្ពុជា ប៉ះ ថៃ ថ្ងៃទី១៧ កក្កដា
- កម្ពុជា ប៉ ហ្វីលីពីន ថ្ងៃទី១៨ កក្កដា
- កម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ថ្ងៃទី១៩ កក្កដា

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


