Connect with us

កីឡា

ស៊ន់ បញ្ញាវឌ្ឍន៏ ការ​លើក​ទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​ជំរុញ​ឲ្យ​ឈ្នះ​មេដាយ​មាស​ ២គ្រឿង​នៅ​ World Police

បានផុស

នៅ

កីឡាករ​ ស៊ន់ បញ្ញាវឌ្ឍន៏ ​ថា​ការ​ជំរុញ​លើក​ទឹកចិត្ត​ពី​ថ្នាក់ដឹកនាំ​គឺ​រឹតតែ​ធ្វើ​ឲ្យ​រូប​គេ​មាន​កម្លាំង​ចិត្ត​ប្រកួត​ប្រជែង​រហូត​ឈាន​អាច​ឈ្នះ​មេដាយ​មាស​ ២គ្រឿង​ លើ​ប្រភេទ​កីឡា​ជឺជីតស៊ូ​ នៃ​ព្រឹត្តិការណ៍​ World Police and Fire Games ដែល​កំពុង​ធ្វើ​នៅអាមេរិក។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ស៊ន់ បញ្ញាវឌ្ឍន៏​ បាន​លើក​ឡើង​បន្ទាប់​ពី​ឈ្នះ​មេដាយ​មាស​ថា​ ដោយ​សារ​តែ​ការ​តាំង​ចិត្ត​ខ្ពស់​ប្រជែង​យក​មេដាយ​ជូន​ប្រទេស​កម្ពុជា​ឲ្យ​បានទើប​ធ្វើ​ឲ្យ​រូប​គេ​ខំប្រឹង​រហូត​ឈ្នះ​មេដាយ​មាស​ ២គ្រឿង​នេះ។​ ដៃគូ​សុទ្ធតែ​ជា​កីឡាករ​ល្អៗ​ប្រចាំ​សហរដ្ឋអាមេរិក​ ប៉ុន្តែ​ដោយ​ការ​ខំប្រឹង​ និង​មាន​ការ​មក​លើក​ទឹកចិត្ត​ផ្ទាល់​ពី​ថ្នាក់​ដឹកនាំ​ដល់​កន្លែង​ប្រកួត​របស់​ខ្លួន​ផង​រឹតតែ​មាន​កម្លាំង​ក្នុង​ការ​យក​ឈ្នះ​គូ​ប្រកួត។​

រូបភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

ម្ចាស់​មេដាយ​មាស​ជឺជីតស៊ូ​រូប​នេះ​បន្ថែម​ទៀត​ថា​ តាម​ដែល​ការ​មើល​ឃើញ​ក្រុម​កីឡាករ​ កីឡា​ការិនី​ក្រសួង​មហាផ្ទៃ​ទាំង​អស់​ប្រកួត​នៅ​សហរដ្ឋអាមេរិក​នេះ​គឺ​មាន​សមត្ថភាព​ បច្ចេកទេស​ល្អ​ហើយ​ គ្រាន់​តែ​ពង្រឹង​លើ​ការ​ហ្វឹកហាត់​ឲ្យ​បាន​ច្រើន​ជាង​នេះ​។​

រូបភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

បញ្ជាក់​ដែរ​ថា​ ក្រុម​កីឡា​ក្រសួង​មហាផ្ទៃ​ ចំនួន​ ៩​ប្រភេទ​ សរុប​កីឡាករ​ កីឡការិនី​មាន ​៥២នាក់​កំពុង​ចូលរួម​ការ​ប្រកួត​កីឡា​នគរបាល​ និង​កងពន្លត់​អគ្គិភ័យ​ពិភពលោក​ លើកទី២១​ (the 21st World Police and Fire Games) ​នៅ​ទីក្រុង​ Birmingham រដ្ឋ Alabama សហរដ្ឋអាមេរិក។​ គិត​មក​ដល់​ពេល​នេះ​ក្រុម​កីឡា​នគរបាល​កម្ពុជា​ឈ្នះ​បាន​មេដាយ​ ២០​គ្រឿង​ហើយ​ មាស ១១ ប្រាក់ ៧​ សំរឹទ្ធ ២៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ចរាចរណ៍៨ ម៉ោង មុន

បើករថយន្តបំពានភ្លើងស្តុបជ្រុលបុកបុរសម្នាក់កំពុងជិះម៉ូតូឆ្លងផ្លូវស្លាប់ភ្លាមៗ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ផ្អាក​អ្នក​បើក​យន្តហោះ៤នាក់​ បន្ទាប់​ពីយន្តហោះ​ប៉៉ះ​គ្នាមុនហោះឡើង​​

កីឡា២១ ម៉ោង មុន

ផ្លូវការ! កម្ពុជា ឈរលេខ​៤ ជាប្រទេស​បញ្ជូនអត្តពលិក​ច្រើន​បំផុត ទៅប្រកួតស៊ីហ្គេមនៅ ថៃ

ព័ត៌មានជាតិ២១ ម៉ោង មុន

អាជ្ញាធរខេត្តកែប ល្បាតលើផ្ទៃសមុទ្រ ដើម្បីទប់ស្កាត់ការនាំចូលបន្លែផ្លែឈើ និងប្រេងពីប្រទេសថៃ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

កប៉ាល់ដឹកប្រេងម៉ាស៊ូត PTT ៤,៨ លាន​លីត្រ ជាប់​ក្បែរកោះគុត ក្រោយកម្ពុជាបិទការនាំចូល

Sokha Hotels

ព័ត៌មានពេញនិយម